**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អភិបាលរដ្ឋ Utah បានឱ្យដឹងថាជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការសំណុំរឿងឃាតកម្មលើ សកម្មជនស្ដាំនិយម លោក Charlie Kirk មិនបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរទេ

បរទេស៖ អភិបាលរដ្ឋ Utah លោក Spencer Cox បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញាថាជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងការសំណុំរឿងឃាតកម្មលើ សកម្មជនស្ដាំនិយម លោក Charlie Kirk មិនបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរទេ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតពីមូលហេតុនៅពីក្រោយការធ្វើឃាតនេះ តាមរយៈការសាកសួរមិត្តភក្តិ និងក្រុមគ្រួសាររបស់ជនសង្ស័យ។

លោក Spencer Cox បាននិយាយថាជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ២២ឆ្នាំ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងរដ្ឋ Utah ហើយរូបគេនឹងត្រូវបានចោទប្រកាន់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចកំណត់បានថាតើហេតុអ្វីបានជាជនសង្ស័យរូបនេះបាញ់សម្លាប់លោក Kirk កាលពីថ្ងៃពុធសប្ដាហ៍មុននៅឡើយទេ។

លោក Kirk ដែលជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជាសហស្ថាបនិកបណ្ដាញអង្គការនិស្សិតអភិរក្សនិយម Turning Point USA ត្រូវបាញ់សម្លាប់អំឡុងពិធីសំណេះសំណាលមួយដែលមានអ្នកចូលរួមជាង ៣០០០នាក់ ក្នុងទីក្រុង Orem ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រពីទីក្រុង Salt Lake City នៃរដ្ឋ Utah។

ថ្លែងប្រាប់កម្មវិធី This Week របស់ទូរទស្សន៍អាមេរិក ABC លោក Spencer Cox បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ Robinson មិនបានសារភាពអ្វីនៅចំពោះមុខ ក្រុមអ្នកស៊ើបអង្កេតនោះទេ។ «រូបគេ (ជនសង្ស័យ) មិនផ្ដល់កិច្ចសហការ ប៉ុន្តែមនុស្សទាំងអស់ដែលស្គាល់រូបគេកំពុងផ្ដល់កិច្ចសហប្រតិបត្តិការ ហើយខ្ញុំគិតថានេះជារឿងសំខាន់ បំផុត»។ នេះជាការបន្ថែមរបស់អភិបាលរដ្ឋ Utah។

ជនសង្ស័យមានឈ្មោះ Robinson ត្រូវបានអាជ្ញាធរអាមេរិក ចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រោយប្រតិបត្តិការតាមប្រមាញ់ រយៈពេល ៣៣ម៉ោង ដែលបានបញ្ចប់ទៅ បន្ទាប់ពី​ឪពុករបស់ឃាតករបានជួយបញ្ចុះបញ្ចូលឱ្យជននោះ ប្រគល់ខ្លួនឱ្យប៉ូលិស។

អំឡុងសន្និសីទកាសែតកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមអ្នកស៉ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់ឪពុករបស់ខ្លួន ហើយបានគំរាមថា នឹងសុខចិត្តបញ្ចប់ជីវិតខ្លួនឯង ជាជាងប្រគល់ខ្លួនឱ្យប៉ូលិស។

ក្រោយមក ឪពុករបស់គេ ក៏បានហៅទូរស័ព្ទទៅកាន់មិត្តភក្តិម្នាក់ ដែលជាគ្រូបង្រៀនសាសនាគ្រិស្ត ហើយអ្នកទាំងពីរ បានព្យាយាមរំងាប់អារម្មណ៍របស់​ជនសង្ស័យ។ បន្ទាប់ពីនោះ ពួកគេក៏បានទាក់ទងទៅកាន់ប៉ូលិសអាមេរិក រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យ Robinson មិនមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកឡើយ៕

អត្ថបទដែលជាប់ទាក់ទង