**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីចាប់មនុស្សជំរិតទារប្រាក់

ព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ១គ្រឿង ម៉ាក GS-300 ពណ៌ស ។ នៅក្នុងរថយន្ត ជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារអាមេរិក និងទូរសព្ទ័ ១គ្រឿង ម៉ាក IPhone 16 Pro Max ព្រមទាំងនិយាយគំរាមជនរងគ្រោះថា ២ថ្ងៃក្រោយ ត្រូវយកប្រាក់ឱ្យពួកគេចំនួន ១០,០០០ដុល្លារអាមេរិកទៀត ។ បន្ទាប់ពីកើតហេតុ ១ម៉ោងក្រោយមក នៅវេលាម៉ោងប្រហែល ០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកជនរងគ្រោះមកទម្លាក់ចោលនៅក្នុងឆាយណាថោន ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់ ។ បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវភ្លាមៗ រហូតនៅម៉ោងប្រហែល ២៣និង៥៥នាទីយប់ ថ្ងៃដដែល ដោយបានការសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់មក បានបន្តកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត ។

សរុបមកដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ៣នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចំណែកបក្ខពួកនៅសេសសល់ ចំនួន ២នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកបន្ត៕

អត្ថបទដែលជាប់ទាក់ទង