**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

រដ្ឋាភិបាលនេប៉ាល់ ដកបម្រាមលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ បន្ទាប់ពីប៉ូលិសបង្ក្រាបការតវ៉ាតាមដងផ្លូវ បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩នាក់

កដ្ឋមណ្ឌូ៖ នៅថ្ងៃអង្គារទី៩កញ្ញានេះ រដ្ឋាភិបាលនេប៉ាល់ បានដកបម្រាមរបស់ខ្លួនលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ មួយថ្ងៃបន្ទាប់ពីប៉ូលិសបានបង្ក្រាបការតវ៉ាតាមដងផ្លូវ បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩នាក់។

រដ្ឋាភិបាលបានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយធំៗដូចជា ហ្វេសប៊ុក យូធូប និង X សម្រាប់ការមិនគោរពតាមតម្រូវការថ្មីរបស់រដ្ឋាភិបាល។ ការតវ៉ានេះ ត្រូវបានចូលរួមដោយមនុស្សរាប់ម៉ឺននាក់ ដែលមានការស្រែកតវ៉ាប្រឆាំងនឹងការហាមប្រាម និងអំពើពុករលួយ ក្នុងនោះ ភាគច្រើនជាមនុស្សវ័យក្មេងជំនាន់ Gen Z។

ជាការឆ្លើយតបទៅនឹងអំពើហិង្សា រដ្ឋបាល ខណ្ឌ បាន ចេញ បម្រាម គោចរ មិន កំណត់ពេល ក្នុង រដ្ឋធានី និងទីក្រុងពីរផ្សេងទៀត ខណៈសាលារៀន ត្រូវបានបិទទ្វារ។ អ្នក របួស ជា ច្រើន នាក់ រង របួស ធ្ងន់ ដោយភាគច្រើនត្រូវរបួសគ្រាប់កាំភ្លើងនៅត្រង់ក្បាល និងទ្រូង។

ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ខាត់ហ្គា ប្រាសាដ អូលី បានប្រកាសថា លោកកំពុងបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ ដើម្បីប្រមូលរបាយការណ៍ក្នុងរយៈពេល១៥ថ្ងៃ ហើយសំណងនឹងត្រូវបានផ្តល់ឱ្យសម្រាប់អ្នកដែលបាត់បង់ជីវិត និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នករបួស។

អំពើហិង្សាបានកើតឡើងនៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផែនការនេះ បានរងការរិះគន់យ៉ាងចាស់ដៃថា ជាឧបករណ៍សម្រាប់ត្រួតពិនិត្យ និងដាក់ទណ្ឌកម្មគូប្រជែងរដ្ឋាភិបាល ដែលបញ្ចេញសំឡេងតវ៉ារបស់ពួកគេតាមអ៊ីនធឺណិត។

ច្បាប់ថ្មីនេះ ក៏រួមបញ្ចូលទាំងការស្នើសុំឱ្យក្រុមហ៊ុនតែងតាំងការិយាល័យទំនាក់ទំនង ឬចំណុចទំនាក់ទំនងនៅក្នុងប្រទេស។ ក្រុមសិទ្ធិមនុស្សបានហៅវាថា ជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជាមូលដ្ឋាន។

ប្រទេសនេប៉ាល់ ធ្លាប់បានហាមឃាត់កម្មវិធីទិកតុក ក្នុងឆ្នាំ២០២៣ សម្រាប់ការរំខានដល់សុខុមាលភាពសង្គម ប៉ុន្តែបានលុបចោលបម្រាមនេះចេញវិញ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនបានសន្យាថា នឹងអនុវត្តតាមច្បាប់ក្នុងស្រុក៕

អត្ថបទដែលជាប់ទាក់ទង