**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

អភិបាលខេត្តពោធិ៍សាត់ ប្រើវិធីគោះត្រដោក ទប់ស្កាត់បទល្មើស និងដាក់ចេញពាក្យស្លោកខ្លីខ្លឹមដើម្បីជំរុញការគ្រប់គ្រងសន្តិសុខនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ÷ក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍មហាផ្ទៃ ស្ដីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញវិធីសាស្ត្រមួយ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន គឺគោះត្រដោកជាសញ្ញាប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងពលរដ្ឋនៅក្បែរ ជួយអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

បើតាមឯកឧត្តមអភិបាលខេត្ត ការប្រើប្រាស់វិធីសាស្ត្រគោះត្រដោកនេះមិនចម្លែកនោះទេ ដ្បិតតាំងពីបុរាណកាលមក ចាស់ទុំក្នុងមូលដ្ឋាន បានប្រើវិធីនេះ ក្នុងគោលដៅច្រើនយ៉ាង ទាំងករណីចោរលួចចោរប្លន់ ករណីដេញខ្មោចព្រាយបិសាច ឬក្នុងករណីមានបាតុភូតណាកើតឡើង។ សម្រាប់ខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា បច្ចុប្បន្នការជំរុញចលនាគោះត្រដោកនេះ មានគោលដៅ រាយការណ៍ អំពីករណីជាអាទិ៍ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង និងអំពីហិង្សាជាដើម។

ជាការកត់សម្គាល់ ចាប់តាំងពីអនុវត្តវិធីសាស្ត្រគោះត្រដោកនោះមក ឯកឧត្តមបានគូសបញ្ជាក់ថា រាល់បទល្មើសផ្សេងៗនៅក្នុងខេត្តពោធិ៍សាត់ បានថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយជនសង្ស័យមួយចំនួនមានភាពខ្លាចរអា ព្រោះប្រជាពលរដ្ឋនៅគ្រប់ភូមិ ឃុំ-សង្កាត់ មានភាពប្រទាក់ក្រឡា និងស្រុះគ្នា ចំណែកអាជ្ញាធរក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់មុខសញ្ញាជនសង្ស័យ នៅពេលឮសំឡេងត្រដោក ពីផ្ទះមួយ ទៅផ្ទះមួយ។ ឯកឧត្តមចាត់ទុកចលនាគោះត្រដោកនេះ ជាការអនុវត្តតាមពាក្យស្លោក«ប្រជាពលរដ្ឋមួយរូប ជាភ្នាក់ងារសន្តិសុខមួយរូប»។

ក្នុងបទសម្ភាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានបង្ហាញអំពីសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុរបង្ហាញណែនាំជាប់ជាប្រចាំ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានដាក់ចេញយុទ្ធសាស្ត្រថ្មីៗមួយចំនួនទៀតដែលមហាជនទូទៅមានការភ្ញាក់ផ្អើល និងកោតសរសើរ ដូចជា មានអភិបាលស្រុក គ្មានសំរាម មានសំរាម គ្មានអភិបាលស្រុក! មានមេឃុំ គ្មានសំរាម មានសំរាមគ្មានមេឃុំ! មានគ្រឿងញៀន គឺគ្មានអភិបាលស្រុក មានអភិបាលស្រុក គឺគ្មានគ្រឿងញៀន! ក្នុងន័យដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង