**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប៊ុលហ្គារីគាំទ្រឱ្យមានការផ្លាស់ប្ដូរព័ត៌មានសិក្សារវាងមហាវិទ្យាល័យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Sofia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារីគាំទ្របានបង្ហាញការគាំទ្រចំពោះគម្រោងនៃការផ្លាស់ប្ដូរនិស្សិត និងព័ត៌មានសិក្សារវាងមហាវិទ្យាល័យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Sofia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យកាន់តែទូលំទូលាយ។
ការគាំទ្រនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងឯកឧត្តមនិងតំណាងសាកលវិទ្យាល័យSofia”St.Kliment Ohridski”នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2025។
ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៍ ក៏បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនពីកាលនៅជានិស្សិតនៅប្រទេសប៊ុលហ្គារី ដោយផ្តល់នូវការយល់ដឹងអំពីគន្លងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង តាមរយៈរបបខ្មែរក្រហម រហូតដល់ការងើបឡើងវិញ និងការរីកចម្រើនរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ 1990 ។
លោកសាស្ត្រាចារ្យ Markova បានអញ្ជើញឯកឧត្តមឱ្យធ្វើបាឋកថានៅសកលវិទ្យាល័យ Sofia តាមភាពងាយស្រួលរបស់គាត់ ដោយកត់សម្គាល់ថា និស្សិតមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនយោបាយសហសម័យ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់អាស៊ី និងស្នើសុំឯកឧត្តមបណ្ឌិត ធ្វើបទបង្ហាញ ដកស្រង់ពីនិក្ខេបបទ របស់ឯកឧត្តម ស្តីអំពី សេដ្ឋកិច្ច នយោបាយ និង ប្រវត្តិសាស្ត្រជូនដល់និសិត្ស និងបេក្ខភាពបណ្ឌិត ជាបន្តទៀត ។   សាកលវិទ្យាល័យ Sofia គឺមានតែមួយគត់នៅក្នុងតំបន់សម្រាប់ការផ្ដល់ជូននូវកម្មវិធីពេញលេញនៅក្នុងការសិក្សាជ្វីហ្វ។ តំណាងសាកលវិទ្យាល័យដែលល្បីមួយនេះបានពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាលើវិស័យដូចជា បុរាណវិទ្យា ការអភិរក្សបេតិកភណ្ឌវប្បធម៌អចលនវត្ថុ ការសិក្សាប្រវត្តិសាស្ត្រទំនើប និងផ្នែកផ្សេងទៀតតាមរយៈការផ្លាស់ប្ដូរការសិក្សា។
លទ្ធផលសំខាន់នៃកិច្ចពិភាក្សាគឺ សំណើបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតលើការផ្លាស់ប្ដូរនិស្សិត។ សាស្ត្រាចារ្យបានកត់សម្គាល់ឃើញថា មហាវិទ្យាល័យប្រវត្តិសាស្ត្រផ្តល់កម្មវិធីជាច្រើនជាភាសាអង់គ្លេស ដែលអនុញ្ញាតឱ្យនិស្សិតកម្ពុជាចូលរួម រួមមាន ឌីជីថល មនុស្សសាស្ត្រ និងចក្រភពអូតូម៉ង់ និងប៊ុលហ្គារី។
ក្នុងជំនួបនោះ មានការស្នើឡើងនូវគំនិតបន្ថែម ដូចជាការរៀបចំការតាំងពិពណ៌រូបថតអំពីប្រទេសកម្ពុជានៅសកលវិទ្យាល័យ Sofia ដើម្បីណែនាំវប្បធម៌ខ្មែរដល់និស្សិត។ អ្នកចូលរួមក៏បានស្នើឱ្យរៀបចំពិធីជប់លៀងវប្បធម៌ឧទ្ទិសដល់ទំនាក់ទំនងកម្ពុជា-ប៊ុលហ្គារី ដែលជាកន្លែងបង្ហាញម្ហូបប្រពៃណី តន្ត្រី និងទំនៀមទម្លាប់ផដែរ៕

អត្ថបទដែលជាប់ទាក់ទង