**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

នាយករដ្ឋមន្រ្តីស្ដីទីថៃ អះអាងថា វិធានការតឹងរ៉ឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែដដែល ដោយមិនមានការបន្ធូរបន្ថយនៃការឆ្លងកាត់ព្រំដែនឡើយ

បាងកក៖ នាយករដ្ឋមន្រ្តីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក ភូមិធម្ម វិជ្យៈឆ័យ បានអះអាងកាលពីថ្ងៃសុក្រទី៤ ខែកក្កដាថា វិធានការតឹងរ៉ឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែដដែល ដោយមិនមានការបន្ធូរបន្ថយនៃការឆ្លងកាត់ព្រំដែនឡើយ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation។

សេចក្តីថ្លែងការណ៍របស់លោក ភូមិធម្ម នេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដែលអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថៈផុន ណាក់ផៈនិច្ច បានរាយការណ៍អំពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ។

លោក ភូមិធម្ម បានលើកឡើង ថា ភាព តានតឹង នៅព្រំដែនកម្ពុជា -ថៃ នៅតែ មានកម្រិត ខ្ពស់ ហើយ ជា លទ្ធផល វិធានការ ដែល មាន ស្រាប់ នឹង នៅ ដដែល ខណៈលោក ណាត់ថៈផុន ត្រូវបានតែងតាំងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។

នៅពេលសួរថា តើកិច្ចពិភាក្សាអាចមានលទ្ធភាពនៃការបន្ធូរបន្ថយវិធានការព្រំដែនដែរឬទេ? លោក ភូមិធម្ម បានឆ្លើយថា មិនមានការពិភាក្សាបែបនេះទេ ដោយលោកបានបញ្ជាក់ជាថ្មីថា គ្មានសេចក្តីសម្រេចណាមួយត្រូវបានធ្វើឡើង អំពីការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឡើយ។

លោក ភូមិធម្ម បានសង្កត់ធ្ងន់ថា ៖«លោក ណាត់ថៈផុន[អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ] គឺជាអ្នកតំណាងរបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសថៃរួចហើយ ដូច្នេះចាប់ពីពេលនេះតទៅ កិច្ចពិភាក្សាលើការស្វែងរកដំណោះស្រាយនឹងបន្តរហូតដល់យើងសម្រេចបាននូវរបៀបថ្មីបន្ត»។

កាសែតថៃដដែលក៏បានចុះផ្សាយទៀតថា លោក ភូមិធម្ម បានលើកឡើងលើវីដេអូជុំវិញការប្រកែកគ្នាមួយប្រាវ ហើយប៊ិះឈានដល់ការបាញ់គ្នានៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះផងដែរ។ យ៉ាងណា លោក ភូមិធម្ម បានបញ្ជាក់ថា លោកមិនបានមើលវីដេអូ និងមិនដឹងពីស្ថានភាពនេះទេ ព្រោះមិនមានរបាយការណ៍ផ្លូវការណាមួយត្រូវបានដាក់ជូនលោកទាក់ទងនឹងឧបទ្ទវហេតុនេះ។

គួររំឭកថា កាលពីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ទ័ពកម្ពុជា-ថៃ ប៊ិះផ្ទុះអាវុធដាក់គ្នាលើតំបន់ភ្នំខ្មោច ដោយកងទ័ពទាំងសងខាង ដែលប្រដាប់ដោយអាវុធរៀងខ្លួន បានឈរប្រកែកគ្នាមួយភ្លែត ស្ទើរតែប្រុងផ្ទុះអាវុធទៅហើយ។ តែចុងក្រោយ កងទ័ពថៃ ក៏ព្រមចាកចេញពីតំបន់ភ្នំខ្មោចត្រឡប់ទៅវិញ តាមការទាមទាររបស់កងទ័ពកម្ពុជា។ គេនៅចាំបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងនាពេលថ្មីៗនេះថាកន្លងមក កងទ័ពកម្ពុជា ក៏ធ្លាប់ទៅដេញកងទ័ពថៃឱ្យចេញពីតំបន់ភ្នំខ្មោចនេះដែរ ហើយមានម្ដងនោះ កងទ័ពថៃរត់ដល់ថ្នាក់ភ្លេចកាំភ្លើង តែកងទ័ពកម្ពុជាចិត្តល្អក៏ហៅមកយកវិញ៕

អត្ថបទដែលជាប់ទាក់ទង