**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

លោក ដូណាល់ ត្រាំ ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនា បាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ។

លោក ត្រាំ បានបដិសេធការវាយតម្លៃរបស់លោកស្រី Gabbard កាលពីដើមឆ្នាំ២០២៥ ដែលនិយាយថាតេហេរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរ នៅពេលរូបលោកត្រូវបាន សាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុង Morristown រដ្ឋ New Jersey។ លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថាលោកស្រីវាយតម្លៃខុសហើយ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ លោកស្រី Gabbard បានផ្ដល់សក្ខីកម្មទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកថាសហគមន៍ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បានបន្តជឿជាក់ថាតេហេរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ។ «សហគមន៍ស៊ើបការណ៍សម្ងាត់ជាតិបន្តវាយតម្លៃថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី នៅពេលនោះ។

ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនា លោកស្រី បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាប្រព័ន្ធផ្សព្វផ្សាយបានយល់ខុសចំពោះការលើកឡើងរបស់លោកស្រី។ ប្រមុខ ចារកម្មអាមេរិករូបនេះបានលើកឡើងថា «សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់ថាអ៉ីរ៉ង់កំពុងស្ថិតលើចំណុចដែលអាចផលិតអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬច្រើនខែ ប្រសិនបើអ៉ីរ៉ង់សម្រេចចិត្តថាផលិត។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថារឿងបែបនេះមិនអាចកើតឡើងឡើយ ហើយខ្ញុំយល់ស្រប»៕

អត្ថបទដែលជាប់ទាក់ទង