**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

កម្ពុជាបង្ហាញ វប្បធម៌ ទេសចរណ៍ និងផលិតផលខ្មែរក្នុងមហោស្រពអាស៊ីលើកទី៥នៅប្រទេសប៊ុលហ្គារី =====


ភ្នំពេញ៖ ឯកអគ្គរដ្ឋតូត កម្ពុជាប្រទេសប៊ុលហ្គារីដឹកនាំមន្ត្រី នៃស្ថានទូតចូលរួមមហោស្រពអាស៊ីលើកទី៥ នៅទីក្រុងSofia ប្រទេសប៊ុលហ្គារីក្រោមប្រធានបទ “រួបរួមក្នុងភាពចម្រុះ” ដែលរៀបចំកាលពីថ្ងៃសៅរ៍ទី១៤ចុងសប្តាហ៍មុនេះ។
ឯកឧត្តមជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានប្របាប់ តាមបណ្តាញទំនាក់ទំនងតេលេក្រាមនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា នាឱកាសនោះឯកឧត្តម និងសហការីបានចូលរួមចាក់បញ្ចាំវីដេអូសំខាន់ៗពីកម្ពុជាបង្ហាញ ពីវប្បធម៌ ទេសចរណ៍ និងមានតាំងផលិតផលខ្មែរមួយចំនួន រួមទាំងក្រមារខ្នែរ និងលក់ម្ហូបអាហារខ្មែរ មានបាយមាន់ និងចេកខ្ទិះ ។
ឯកឧត្តមឯកគ្គរដ្ឋតូតកម្ពុជាបានបញ្ជាក់ថា មហោស្រពអាស៊ីលើកទី៥ នៅទីក្រុងSofia ប្រទេសប៊ុលហ្គាសរី នេះត្រូវបានរៀបចំឡើងដោយស្ថានទូត និងបេសកកម្មការទូតជាច្រើន រួមទាំងប្រទេសចិន ឥណ្ឌូនេស៊ី សាធារណៈរដ្ឋកូរ៉េ ឥណ្ឌា ម៉ុងហ្គោលី និងវៀតណាម ព្រះរាជាណាចក្រកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ប៊ុលហ្គារី ។ ដោយមានការចូលរួមពីអនុប្រធានាធិបតី លោកជំទាវ Iliana Iotova អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ Pavlin Petrov អភិបាលរងក្រុង Sofia Ivan Vasilev និងអ្នកការទូតមកពីស្ថានទូតអាស៊ីនានាបានចូលរួមក្នុងពិធីបើក។
ឯកឧត្តមជា ច័ន្ទបរិបូរណ៍ បន្ថែមថា ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា និងប៊ុលហ្គារី មានដូចជា តន្រ្តី សិល្បៈប្រពៃណី របាំ ម្ហូប អាហារ និងប្រវត្តិសាស្ត្រ ដើរតួជាទ្វារឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។ ឯកឧត្តមប្តេជ្ញា ផ្សព្វផ្សាយព្រឹត្តិការណ៍វប្បធម៌កម្ពុជាទៅកាន់ប្រទេសនានាឱ្យបានទូលំទូលាយ ។
នៅក្នុងសុន្ទរកថាសំខាន់របស់ឯកឧត្តម Iotova អនុប្រធាននាអិបតី ប្រទេសប៊ុលហ្គារីបានសង្កត់ធ្ងន់លើតួនាទីរបស់ពិធីបុណ្យក្នុងការលើកកម្ពស់ការរួបរួម និងការយល់ដឹង។ “ពិធីបុណ្យគឺជាឧបករណ៍ដ៏ល្អបំផុតប្រឆាំងនឹងការបែងចែកជាតិសាសន៍។ វាបង្កប់នូវមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ កាលណាយើងស្គាល់គ្នាកាន់តែច្រើន យើងអាចរស់នៅជាមួយគ្នាកាន់តែច្រើន និងជៀសវាងជម្លោះ”។
ឯកឧត្តម Pavlin Petrov អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសប៊ុលហ្គារីបានបញ្ជាក់ថា មហោស្រពអាស៊ីលើកទី៥ និង “ពិធីបុណ្យផ្សេងៗគឺជាស្ពានរវាងវប្បធម៌ និងទេសចរណ៍ ព្រោះបានផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ”។ ព្រឹត្តិការណ៍បែបនេះទាក់ទាញទស្សនិកជនទូទាំងពិភពលោក និងទំនាក់ទំនងប្រវត្តិសាស្រ្ត សេដ្ឋកិច្ច ការច្នៃប្រឌិត និងបេតិកភណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង