**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅខេត្តកំពត ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ខណៈពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ បានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានានៅខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៥នេះថា ការតម្លើងកាមេរ៉ាសុវត្ថិភាពនៅខេត្តកំពតនេះ ពិតជាបានជួយការងារជាច្រើន និងបានបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា ការងារសណ្ដាប់ធ្នាប់ ការងារចរាចរណ៍ និងជាពិសេសបានជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលាផងដែរ។

លោកស្នងការ បានឱ្យដឹងទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់យូរមកប៉ុន្តែពុំសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ លោកថា កត្តាដែលជំរុញឱ្យមានការខិតខំប្រឹងប្រែងតម្លើងកាមេរ៉ាសុវត្ថិភាពនេះ ធ្វើឡើងដើម្បីផ្ដោតសំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះការបំពាក់កាមេរ៉ានេះ គឺពិតជាបានជួយសម្រួលការងារជាច្រើនទៅដល់សមត្ថកិច្ច ពាក់ព័ន្ធនឹងការទប់ស្កាត់នូវបញ្ហាបទល្មើសផ្សេងៗ និងផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានតម្លើងដំបូងនៅក្រុងកំពតទាំងមូល ដោយសារតែនៅតំបន់ទាំងនោះ ជាតំបន់ទេសចរណ៍ និងមានកន្លែងកម្សាន្តជាច្រើន ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្ត។ លោកបន្តថា នៅក្នុងក្រុងកំពតមានការតម្លើងកាមេរ៉ាសុវត្ថិភាពចំនួន១៣គោលដៅសំខាន់ៗ និងគោលដៅមួយចំនួនទៀតដើម្បីទប់ស្កាត់នូវបទល្មើសណាមួយជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ អះអាងថា«ជាបទពិសោធន៍កាមេរ៉ាដែលយើងបានបំពាក់ទាំងនេះ កន្លងមកបានជួយការងារជាច្រើនទៅលើករណីព្រហ្មទណ្ឌដែលយើងបង្ក្រាបបាន ក្នុងនោះក៏មានការរួមចំណែកពីកាមេរ៉ាសុវត្ថិភាពនេះផងដែរ។ ប្រសិនបើយើងមិនមានកាមេរ៉ាសុវត្ថិភាពទាំងនេះជួយទេ គឺយើងប្រហែលជាមានការពិបាក ពីព្រោះបទល្មើសខ្លះកើតឡើងនៅពេលយប់ដែលជនល្មើសទាំងនោះប្រព្រឹត្តិពេលយប់ជ្រៅ អញ្ចឹងវាក៏ជាបញ្ហាប្រឈមសម្រាប់សមត្ថកិច្ចផងដែរ។ បើទោះបីជាមានសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ប៉ុន្តែពេលខ្លះសមត្ថកិច្ចយើងក៏អស់កម្លាំងក៏សម្រាកបន្តិចបន្តួច ដែលអាចបង្កើតឱ្យមានការឆកល្វែងក្នុងការទប់ស្កាត់ ប៉ុន្តែនៅពេលដែលយើងមានកាមេរ៉ាសុវត្ថិភាពយើងនឹងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាពនេះ។

លោកថា នៅក្នុងក្រុងកំពតនេះក្រោយពេលដែលយើងបំពាក់កាមេរ៉ាសុវត្ថិភាពយើងបានទប់ស្កាត់បទល្មើសច្រើន ដូចជាករណីលួច ឆក់ និងករណីហិង្សាផ្សេងៗ ក្រៅពីនោះវាក៏បានជួយនូវការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍មួយចំនួនទៀត ដែលជួយឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តច្បាប់ បង្ក្រាប ទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។

បើតាម លោកស្នងការ បច្ចុប្បន្នស្នងការបានបំពាក់កាមេរ៉ា១៣គោលដៅសំខាន់ៗ និងនៅតាមបណ្ដាក្រុង ស្រុក មួយចំនួនក៏បានតម្លើងរួចជាស្រេចនៅតាមគោលដៅសំខាន់ៗដូចគ្នា ជាពិសេសនៅតាមទីប្រជុំជន ផ្សារ និងកន្លែងកម្សាន្តមួយចំនួន ដែលក្នុងនោះចំណាយទឹកប្រាក់ប្រមាណជិត២ម៉ឺនដុល្លារ។

លោកបន្ថែមថា បន្តិចទៀតនេះ ស្នងការដ្ឋានមានគម្រោងតម្លើងកាមេរ៉ានៅតំបន់កម្សាន្តមួយចំនួនបន្ថែមទៀតដូចជាតំបន់ទេសចរណ៍ដែលមានសក្ដានុពល ទន្ទឹមនោះយើងក៏មានបញ្ហាប្រឈមមួយចំនួនក្នុងរាំងស្ទះតម្លើងកាមេរ៉ានេះ នៅដោយសារមានបញ្ហាអ៊ឺនធឺណេតពុំទាន់ទៅដល់គោលដៅដែលយើងបានគ្រោងនឹងតម្លើងនៅឡើយ។

បើតាមសង្កេតរបស់លោកស្នងការ ក្រោយពីមានការផ្សព្វផ្សាយអំពីការតម្លើងកាមេរ៉ាសុវត្ថិភាពនៅតាមក្រុងកំពត ក៏ដូចជានៅតាមក្រុង ស្រុកផ្សេងៗទៀត គឺលោកពិនិត្យឃើញថាពាក់ព័ន្ធនឹងបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ និងការបើកបរ ការចោល និងទុកដាក់សម្រាមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិហាក់បីដូចជា មានភាពល្អប្រសើរច្រើន ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការសប្បាយចិត្តច្រើនពីការតម្លើងកាមេរ៉ាសុវត្ថិភាពនេះ។

លោករម្លឹកថា ផ្អែកតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ គឺធ្វើយ៉ាងណាឱ្យការងារសន្ដិសុខ សណ្ដាប់ធ្នាប់នេះដើរឱ្យទាន់នៃការវិវត្តនៃសង្គមឌីជីថល។

ទន្ទឹមនោះលោកស្នងការបន្តមហិច្ឆតាដោយតម្លើងកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងនៅតំបន់អាទិភាព ជាពិសេសតំបន់រមណីយដ្ឋាននានា គឺធ្វើយ៉ាងណាធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង