**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំប្រជាពលរដ្ឋ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារនេះ ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ គឺចូលរួមទាំងអស់គ្នា ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើង នៅតាមមូលដ្ឋានបាន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំឭកអំពីអតីតកាលមួយនៅកម្ពុជា នាក្រោយសម័យខ្មែរក្រហម ពោលនៅក្នុងអំឡុងពេលដែល ឯកឧត្តម មានអាយុជាង ១០ឆ្នាំ បានចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ជាឪពុកក្នុងពីធីឆ្លងស្ពានឈើមួយនៅខេត្តបាត់ដំបង ប្រវែងត្រឹមតែជាង ១០ម៉ែត្រ ប៉ុន្តែមានពលរដ្ឋចូលរួមធ្វើបុណ្យអបអរសាទររាប់រយនាក់។

ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើកិច្ចការពារថែរក្សាសុខសន្តិភាព ដែលផ្តល់អំណោយផលដល់ការអភិវឌ្ឍជាតិតាំងពីក្រោយសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន ជាក់ស្តែងនៅក្រោយសម័យខ្មែរក្រហមហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវបានបំផ្លាញទាំងស្រុងនោះ ប្រជាពលរដ្ឋធ្វើដំណើរមានការលំបាក ដូចដែលចាស់ទុំបានឆ្លងកាត់រួច និងពិតជាដឹងច្បាស់ថា សមិទ្ធផលដែលមនុស្សជំនាន់នេះ អាចមើលឃើញត្រឹមស្ពានឈើ ឬស្ពានបេតុងឆ្លងអូរខ្លីៗនោះ ប៉ុន្តែសម្រាប់ស្ថានភាពកម្ពុជាក្រោយសង្គ្រាមនាអតីតកាល វាជាសមិទ្ធផលកម្រមួយដែលគ្រប់គ្នាចង់បាន ចង់ឃើញ និងរីករាយបំផុត។

បើធៀបមកដល់បច្ចុប្បន្ន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានរំលេចថា ផ្លូវដែលបើកការដ្ឋានស្ថាបនា នាឱកាសនេះជាដើម គ្រាន់តែជាផ្នែកតូចមួយ ក្នុងចំណោមសមិទ្ធិផលជាច្រើន នៃរាជរដ្ឋាភិបាលតាំងពីនីតិកាល សម្តេចតេជោ ហ៊ុន សែន រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងអភិវឌ្ឍជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយដែលចាត់ទុកផ្លូវជាអាទិភាព ទាំងក្នុងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ ក៏ដូចជារំឭកដល់ ឯកឧត្ដម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការដឹកនាំស្ថាបនាផ្លូវ នៅក្នុងមូលដ្ឋានស្រុកព្រះស្ដេចនាពេលនេះ សូមបង្កើនការដាក់ពង្រឹងគុណភាពនៃការស្ថាបនា ខណៈប្រជាពលរដ្ឋ ក៏ត្រូវចូលរួមថែរក្សាផ្លូវនេះតាមរយៈការមិនចាក់ដីរំលោភ លើចិញ្ចើមផ្លូវថ្នល់ដែលនាំឱ្យដក់ទឹក ការមិនដឹកទំនិញលើសទម្ងន់ និងការចូលរួមធ្វើសេចក្ដីរាយការណ៍មកអាជ្ញាធរ ក្នុងករណីមានសកម្មភាពណាមួយធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោល គឺមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម ក្នុងនោះសម្រាប់សិស្សថ្នាក់ទី១២ មិនថាស្រុកព្រះស្ដេច និងខេត្តព្រៃវែងទាំងមូលនោះទេ គឺឯកឧត្តមអភិសន្តិបណ្ឌិត ត្រៀមផ្តល់ការលើកទឹកចិត្តម៉ូតូមួយគ្រឿងសម្រាប់សិស្សជាប់និទ្ទេសA។

សូមបញ្ជាក់ថា នៅក្នុងស្រុកព្រះស្តេចមានផ្លូវសរុបចំនួន ១៤៨ខ្សែ ដែលក្នុងនោះរួមមាន ផ្លូវកៅស៊ូ ប្រភេទ AC ចំនួន ២ខ្សែ ប្រវែង ៤៦,៨៧៥ម៉ែត្រ ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួន ១២ខ្សែ ប្រវែង ១១២,០៧១ម៉ែត្រ ផ្លូវបេតុង ចំនួន ៤ខ្សែ ប្រវែង ៣,៤១២ម៉ែត្រ និងផ្លូវដី ស ក្រាលខ្សាច់ភ្នំ ចំនួន ១៣០ខ្សែ។ ចំពោះផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ដែលបើកការដ្ឋានស្ថាបនានាព្រឹកនេះ ជាប្រភេទផ្លូវដី មានទីតាំងបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០ ខាងស្តាំដៃស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅទល់នឹងផ្លូវលេខ ៣១២A ភ្ជាប់ទៅច្រកអន្តរជាតិបន្ទាយចក្រី ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង