**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

ស្នាដៃនិងលទ្ធផលលេចធ្លោក្នុង ៣ខែដំបូងដើមឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន!

ភ្នំពេញ៖ ក្នុងត្រីមាសទី១ឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា រហូតដល់ខែមីនាកន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋានហៅកាត់ថា NASLA បានខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើន ទាំងការងារអភិវឌ្ឍន៍ សមត្ថភាព ការងារស្រាវជ្រាវអំពីអភិបាលកិច្ចមូលដ្ឋាន និងការងារគ្រប់គ្រងនិងអភិវឌ្ឍន៍អង្គភាព ក្នុងនោះក៏បូករួមទាំងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ ក៏ដូចការធ្វើបរិវត្តកម្មឌីជីថលសាលាជាតិរដ្ឋបាលមូលដ្ឋាន។

បើតាម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ស្នាដៃ និងលទ្ធផលលេចធ្លោដែល NASLA ក្នុងត្រីមាសទី១នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៦វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២១៨រូប (ស្រី៦៧រូប) ពាក់ព័ន្ធប្រធានបទនានាដូចជាការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងផ្អែកលើលទ្ធផល ការតាក់តែងអត្ថបទ ការរៀបចំរបាយការណ៍ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី និងការងារពិធីការជាដើម។ល។

ឯកឧត្តមនាយក បន្ថែមទៀតថា សាលាជាតិរដ្ឋបាលមូលដ្ឋានបាន សហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់  នៅសហគមន៍នេសាទជ្រលង ខេត្តព្រះសីហនុ” ដែលជាវេទិកាដ៏មានសារសំខាន់មួយ ផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ក៏ដូចការរួមគ្នារិះរកនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងភាពធន់។

ចំពោះការសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋានរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានវិញ ឯកឧត្តម សូ មុនីរក្សា បង្ហើបឱ្យដឹងថា ការងារនេះ សម្រេចបានវឌ្ឍនភាពប្រមាណ ៨៦%ហើយ ដោយបច្ចុប្បន្ន បាននិងកំពុងរៀបចំបញ្ចប់ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធមេកានិក និងប្រព័ន្ធអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។

ក្នុងត្រីមាសដដែល សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៥វគ្គ ដែលមានសិក្ខាកាមចូលរួមសរុប ១៦១នាក់ ស្រី(៥៥នាក់)។ ក្នុងនោះសាលាបានចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមវគ្គបណ្តុះបណ្តាល នៅក្នុងប្រទេសចំនួន២វគ្គ ដែលរៀបចំដោយ ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកនៅកម្ពុជា និងក្រសួងផែនការ ព្រមទាំងបានចាត់បញ្ជូនមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅក្រៅប្រទេសចំនួន២វគ្គ នៅព្រះរាជាណាចក្រថៃ និងប្រទេសណូវែលសេឡង់។

ក្រៅពីនេះសាលាជាតិរដ្ឋបាលមូលដ្ឋាន បាននិងកំពុងរៀបចំ និងកែសម្រួលកម្មវិធីសិក្សា និងឯកសារបណ្តុះបណ្តាល រៀបចំសៀវភៅគោល និងសៀវភៅណែនាំ ស្រាវជ្រាវអំពីអភិបាលកិច្ច និងការអភិវឌ្ឍន៍មូលដ្ឋាន រៀបចំលិខិតបទដ្ឋានគតិយុទ្ធ និងឯកសារគោលនយោបាយ។ ទន្ទឹមនេះសាលាបាននិងកំពុងរៀបចំ ការងារចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយបច្ចុប្បន្ន សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ដៃគូសរុបចំនួន១៣ ក្នុងនោះស្ថាប័នបណ្តុះបណ្តាលចំនួន៨ (ក្នុងប្រទេសចំនួន៧ និងក្រៅប្រទេសចំនួន១) និងអង្គការសង្គមស៊ីវិលចំនួន៥។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង