**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព

តើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដួចផ្ដើមបង្កើតកម្មវិធី «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅកម្ពុជា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែធ្នូឆ្នាំ២០២៣បានប្រកាសកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្រោម ប្រធានបទ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

តើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?

កម្មវិធីប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើតផលិតភាពការងារ។

ដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវមានលក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលក្ខខណ្ឌដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ គឺរោងសហគ្រាសនោះ មិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ មានទំនាក់ទំនងវិជ្ជាជីវៈល្អ សំដៅដល់សហគ្រាសដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។

ត្រូវមានសុវត្ថិភាព និងសុខភាពការងារ សំដៅដល់សហគ្រាសដែលមិនមានគ្រោះថ្នាក់ការងារ និងមានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ។ មានអនុលោមភាពរបបសន្តិសុខសង្គមសំដៅដល់សហគ្រាសដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
រោងចក្រសហគ្រាសនោះ ត្រូវមានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាពសំដៅដល់សហគ្រាសដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ត្រូវមានកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាសដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

លើសពីនេះ ត្រូវមានកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាសដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រោងចក្រសហគ្រាស និងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលិតផលកាបូប ដែលខិតខំប្រឹងប្រែងកែប្រែបរិយាកាសនៅក្នុងរោងចក្រ បរិយាកាសការងារ និងការអនុវត្តទៅតាមស្ដង់ដារអន្តរជាតិផកដែរ»។

លោកបន្ដថា កម្មវិធីនេះគឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុង ជ្រោយនិងពេញលេញដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

លោកបានចាត់ទុកកម្មវិធីនេះ គឺការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យការងារដែលស្របទៅ តាមគោលនយោបាយជាតិរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពន្លឿនការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)បានថ្លែងថា៖«កម្មវិធីនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការកែប្រែមុខមាត់ថ្មីបន្ថែម ជាពិសេសលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ហេតុនេះ ខ្ញុំពេញចិត្តចំពោះកម្មវិធីប្រឡងប្រណាំងនេះ»។

លោកបានកត់សម្គាល់ឃើញថា កម្មករដែលបម្រើការងារនៅក្នុងរោងចក្រសហគ្រាសដែលចូលរួមប្រកួតប្រជែងកម្មវិធីនេះ គឺពិតជាទទួលបានផល ប្រយោជន៍យ៉ាងច្រើនដូចជា ការយកចិត្តទុកដាក់ទៅលើសេវារបបសន្ដិសុខសង្គម, បរិយាកាសការងារនៅក្នុងរោងចក្រ ត្រូវបានកែលម្អ, កម្មករទទួលបានការបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

គួរបញ្ជាក់ថា រោងចក្រសហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងនឹងត្រូវប្រកាសជ័យលាភីនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលប្រារព្ធនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ម្ចាស់ជ័យលាភីនឹងទទួលបានការលើកទឹកចិត្តដូចជា ពានរង្វាន់ដែលមាន ៣កម្រិត, វិញ្ញាបនបត្រ និងការលើកលែងការចុះ អធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន៕

អត្ថបទដែលជាប់ទាក់ទង