**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល

ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងែទី៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១២.០២៩សេវា ទទួលបានចំណូលសរុប ៦៣.១០៧.៤០០រៀល ស្មើនឹងជាង ១៥.០០០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្ដល់មកកាន់ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ដដែល សេវាដែលរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន ៧.៤៩៧សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន ៤.០៦២ ទទួលបានចំណូល ៥.៨៨៩.០០០រៀល បន្ទាប់មកគឺ វិស័យសូរិយោដីចំនួន ២១៧សេវា ទទួលបានចំនូល ១៤.២០០.០០០រៀល វិស័យសំណង់ចំនួន ៦៤សេវា ទទួលបានចំណូល ១៩.៣៥៣.៤០០រៀល វិស័យសុខាភិបាលចំនួន ៦១សេវា ទទួលបានចំនូល ៨.១៦០.០០០រៀល វិស័យវប្បធម៌និងវិចិត្រសិល្បៈចំនួន ៤៣សេវា ទទួលបានចំណូល ៣.៩២០.០០០រៀល និងវិស័យទេសចរណ៍មានចំនួន ២៧សេវា ទទួលបានចំនូល ៥,៤៣៥,០០០រៀល។

ចំណែកឯវិស័យមានពលរដ្ឋមកស្នើសុំតិច គឺវិស័យសាធារណការនិងដឹកជញ្ជូនមានចំនួន១៧សេវា ទទួលបានចំណូល ២.៦០០.០០០រៀល វិស័យពាណិជ្ជកម្មមានចំនួន ១២សេវា ទទួលបានចំណូល ២៥០.០០០រៀល វិស័យអប់រំយុវជន និងកីឡាចំនួន ១០សេវា ទទួលបានចំណូល ២.១០០.០០០រៀល វិស័យរ៉ែនិងថាមពលចំនួន ៩សេវា (មិនយកកម្រៃសេវា) វិស័យក្រសួងធម្មការនិងសាសនាចំនួនចំនួន ៦សេវា(មិនយកកម្រៃសេវា) និងការងាររដ្ឋបាលចំនួន ៤សេវា ទទួលបានចំណូល ១.២០០.០០០រៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសេវា គឺវិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងវិស័យបរិស្ថាន។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ២៧១ អនក្រ.បក ស្តីពី «ការបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ» ក្រុងឧដុង្គម៉ែជ័យត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

បច្ចុប្បន្នក្រុងនេះមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ចំណែកទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់វាលពង់ ៕

អត្ថបទដែលជាប់ទាក់ទង