**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកស្វាយចេក

ភ្នំពេញ៖ នាថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍រួច ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមានការចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ភូមិតេជោភ្នំឆ័ត្រស្ថិតនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១ ២៧៥ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ៦៥០ហិកតា, ផ្ទៃដីធ្វើកសិកម្ម ៣០០ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៣០០ហិកតា ដែលមានខ្នងផ្ទះចំនួន ៦៥០ខ្នងផ្ទះ សើ្មនឹង ៧៩៥គ្រួសារ និងមានហេដ្ធារចនាសម្ព័ន្ធដូចជា៖ ផ្លូវកៅស៊ូ , ផ្លូវក្រួសក្រហម, សាលារៀនបឋមសិក្សា អនុវិទ្យាល័យ, មន្ទីរពេទ្យយោធិពិការ ៣១៧, អណ្តូងស្នប់ ៨៤អណ្តូង, ស្រះទឹករួមចំនួន២ និងអាងទឹកចំនួន ១កន្លែង។ តាមរយៈការអនុវត្តគម្រោងភូមិសន្ដិភាព ភូមិតេជោភ្នំឆ័ត្រ មានក្រុមកសិករចំនួន ៣ក្រុម សមាជិកសរុប ៧៥នាក់ ក្នុងនោះក្រុមបន្លែចំនួន ២ក្រុម សមាជិក ៥០នាក់ និងក្រុមដំឡូងមីចំនួន ១ក្រុម សមាជិក ២៥នាក់ មានរោងដាំបន្លែចំនួន ២រោងសំណាញ់ ព្រមទាំងមានទីកន្លែងលក់បន្លែសហគមន៍ ៣កន្លែង ដែលមានសមាជិកលក់បន្លែសរុប ១០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអនុវត្តគម្រោងនៅក្នុងសាលាបឋមសិក្សាស្វាយចេក ដែលរួមមាន៖ បង្គន់អនាម័យបរិយាបន្ន ២ខ្នង មានចំនួន ៦បន្ទប់ និង មានអាងបេតុងស្ដុកទឹក ១កន្លែងផងដែរ ។

សូមបញ្ជាក់ជូនផងដែរថា គម្រោងភូមិសន្តិភាព ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួមមាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ទីតាំងទាំងនេះ កាលពីអតីតកាលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារគ្រឿងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់ឱ្យមានការអភិវឌ្ឍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរសប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ន

អត្ថបទដែលជាប់ទាក់ទង