**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសមាជិកដទៃទៀត ក្នុងការបន្តចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា

ហ្សឺណែវ, ស្វីស៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលដែលមានការចូលរួមពីប្រទេសប្រមាណ ៥០ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍នៃកិច្ចការពារកម្មសិទ្ធិបញ្ញា និងធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ និង បន្តការពិភាក្សាលើសេចក្តីពា្រងលិខិតូបករណ៍អន្ដរជាតិ ស្តីពី កិច្ចការពារធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីធានាឱ្យបានការផ្តល់អត្ថប្រយោជន៍ប្រកបដោយបរិយាបន្ន ជាពិសេសការគិតគូរទៅដល់ កម្មសិទ្ធិបញ្ញា របស់ជនជាតិដើមភាគតិច។

ឯកឧត្តមបានបន្តថា ធនធានពិន្ទុ ចំណេះដឹង ប្រពៃណី និងវិញ្ញត្តិវប្បធម៌ មិនគួរត្រូវបានទទួលរងនូវការកេងប្រវ័ញ្ច ការក្លែងបន្លំ ឬការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតពីសហគមន៍ដែលជាម្ចាស់កម្មសិទ្ធិនោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តចូលរួមជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសមាជិកដទៃទៀតក្នុងការបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញា។

សូមបញ្ជាក់ផងដែរថា៖ លិខិតូបករណ៍អន្ដរជាតិ ស្តីពី កិច្ចការពារធនធានពិន្ទុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌វប្បធម៌នឹងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាឱ្យបាននូវការផ្តល់អត្ថប្រយោជន៍ជាអតិបរមា និងថែរក្សាសម្បត្តិវប្បធម៌ អត្តសញ្ញាណ ចំណេះធ្វើទំនៀមទម្លាប់ និងប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច ៕

អត្ថបទដែលជាប់ទាក់ទង