**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង បង្ហាញពីភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង ចំពោះវិធីសាស្ដ្រនៃការរកសន្តិភាពឱ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានបង្ហាញពីភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង កាលពីថ្ងៃចន្ទទី២៤ ខែកុម្ភៈ ចំពោះវិធីសាស្ដ្រនៃការរកសន្តិភាពឱ្យអ៊ុយក្រែន។ លោក ត្រាំ បង្ហាញក្ដីសង្ឃឹមថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ ប៉ុន្តែ​មេដឹកនាំ​បារាំង​បាន​ព្រមាន​ថា វា​សំខាន់​ណាស់ ​ដែល​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​ណាមួយ​ជាមួយរដ្ឋធានី​មូ​ស្គូ​ មិន​ត្រូវ​ឱ្យ​អ៊ុយក្រែន​ចុះចាញ់ឡើយ។

ក្នុងអំឡុងពេលមួយថ្ងៃនៃកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ត្រាំ និងលោក ម៉ាក្រុង បានបង្ហាញទំនាក់ទំនងមិត្តភាពដោយផ្អែកលើទំនាក់ទំនងល្អជាច្រើនឆ្នាំ។ ប៉ុន្តែលោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនយល់ស្របជាមួយលោក ត្រាំ លើបញ្ហាសំខាន់ៗមួយចំនួន ខណៈជំនួបរវាងប្រមុខរដ្ឋទាំង២ ធ្វើឡើងចំថ្ងៃខួប៣ឆ្នាំដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោក ត្រាំ បានបដិសេធមិនសំដៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាជនផ្តាច់ការ បន្ទាប់ពីបានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី ថាជាជនផ្តាច់ការកាលពីសប្តាហ៍មុន។ លោក ម៉ាក្រុង សង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា រុស្ស៊ីជាអ្នកឈ្លានពានអ៊ុយក្រែន។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ត្រាំ ថា៖«ប្រធានាធិបតីពូទីនបានរំលោភលើសន្តិភាព»។

លោក ត្រាំ ចង់ឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយកំពុងព្យាយាមរៀបចំ។ លោកអាចទៅរដ្ឋធានីមូស្គូតែម្ដង ដើម្បីជួបជាមួយពូទីន នៅពេលដែលកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ ដោយឡែក លោក ម៉ាក្រុង ជំរុញឱ្យចាប់ផ្តើមបទឈប់បាញ់ និងបន្ទាប់មកកិច្ចព្រមព្រៀងសន្តិភាព ដែលរួមមានការធានាសន្តិសុខ។ លោកប្រាប់អ្នកយកព័ត៌មានថា៖«យើងចង់បានសន្តិភាព គាត់ចង់បានសន្តិភាព។ យើងចង់បានសន្តិភាពយ៉ាងឆាប់រហ័ស ប៉ុន្តែយើងមិនចង់បានកិច្ចព្រមព្រៀងដែលខ្សោយនោះទេ»។ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ណា​មួយ​ត្រូវ​តែ​ត្រូវ​បានវាយ​តម្លៃ ពិនិត្យ និង​ផ្ទៀងផ្ទាត់។ ទោះជាយ៉ាងណា មេដឹកនាំទាំងពីរបានយល់ព្រមលើការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅពេលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចជាយថាហេតុ។

លោក ត្រាំ ទទួលយកគំនិតនេះ ដូចលោកពូទីនដែរ។ បុរសសេដ្ឋកិច្ចសង្កត់ធ្ងន់ថា ការចំណាយ និងបន្ទុកនៃការធានាសន្តិភាពត្រូវតែបង់ដោយប្រជាជាតិអឺរ៉ុប មិនមែនត្រឹមតែសហរដ្ឋអាម៉េរិកនោះទេ។ ទាក់ទិននឹងបញ្ហានេះ លោក ម៉ាក្រុង ទទូចថា អឺរ៉ុបមិនបានគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការជួយអ៊ុយក្រែនទេ។ លោក ម៉ាក្រុង សង្ឃឹមថា នឹងប្រើប្រាស់ទំនាក់ទំនងអន្តរបុគ្គលរយៈពេលជាច្រើនឆ្នាំរបស់លោកជាមួយ ត្រាំ ដើម្បីដាក់សម្ពាធលើករណីរបស់អឺរ៉ុប និងអ៊ុយក្រែន បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងទំនាក់ទំនងឆ្លងសមុទ្ទអាត្លង់ទិច។ លោក ម៉ាក្រុង ជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបានទៅជួបលោក ត្រាំ ដល់សេតវិមានចាប់តាំងពីលោកបានឡើងកាន់អំណាចមួយខែមុន និងបានហៅការពិភាក្សានេះថា ជាចំណុចរបត់មួយក្នុងការជំរុញឱ្យមានវិធីសាស្ដ្របង្រួបបង្រួមបន្ថែមទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃៀ ស្តាមឺរ (Keir Starmer) ក៏នឹងទៅជួបលោក ត្រាំ នៅចុងសប្តាហ៍នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង