**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ជូនដល់មន្ត្រីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ។

ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លោក Arnaud Raulin អ្នកសម្របសម្រួលការងារកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយថ្នាក់តំបន់ នៃសហព័ន្ធអន្តរជាតិ តំបន់អាស៊ីប៉ាស៊ីហ្វិក (IRFC/APRO) កញ្ញា Apinya Khumchart (Nan) តំណាងសហព័ន្ឋអន្តរជាតិប្រចាំទីក្រុងបាងកក លោកនាយក នាយិការងសាខា លោក លោកស្រី មន្ត្រីទីស្នាក់ការកណ្តាល និងសាខាសរុប ៣៨នាក់ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផ្តាំផ្ញើសួរសុខទុក្ខបងប្អូនទាំងអស់ដែលជាប្រតិបត្តិករជួរមុខដោយក្តីនឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលបានខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាតាមបាវចនា សកម្មភាពនៅមូលដ្ឋាន សម្រេចគោលដៅសកល”។

ជាមួយគ្នានេះលោកជំទាវបានបន្តឱ្យដឹងថា«វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីកាកបាទក្រហមកម្ពុជា នៅក្នុងការងារប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព (តាមបែបចូលរួម) និងប្រព័ន្ធប្រកាសឱ្យដឹងមុនរបស់សហគមន៍ ព្រមទាំងអាចយកចំណេះដឹងទាំងនេះ ទៅបណ្តុះបណ្តាលបន្តជូនមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ហើយថែមទាំងអាចធ្វើការប៉ាន់ប្រមាណ ការកសាងផែនការភាពធន់ និងដែលអាចអនុវត្តបាន។»

ទន្ទឹមនឹងនេះលោកជំទាវបានបញ្ជាក់ថា «ដោយសារការផ្លាស់ប្តូរបរិបទនៃបរិយាកាសខាងក្រៅ (ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការប្រែប្រួលរយៈពេលវែង ការរីកចម្រើនផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស ការសឹករិចរិលបរិស្ថាន/ធម្មជាតិ។ល។) ដែលចាំបាច់ខ្លាំងសម្រាប់ពង្រឹងភាពធន់ ការយល់កាន់តែច្បាស់អំពីហានិភ័យដែលសហគមន៍កំពុងប្រឈម ក៏ដូចជាវិមាត្រសំខាន់ៗ ដែលអាចធ្វើ ឱ្យសហគមន៍មានភាពធន់ ដែលចាំបាច់ត្រូវមានអ្នកដែលចេះសម្របសម្រួលក្នុងការប៉ាន់ ប្រមាណ និងមានជំនាញធ្វើការប៉ាន់ប្រមាណ។»

ជាទីបញ្ចប់ក្នុងនាមកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចូលរួមសហការ និងផ្តល់សាលប្រជុំរបស់សាខាសម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃនេះ និងថ្លែងអំណរគុណដល់សហព័ន្ធអន្តរជាតិ ដែលបានជួយឧបត្ថម្ភថវិកា និងអ្នកសម្របសម្រួលវគ្គមកពី IFRC Country cluster ទីក្រុងបាងកក និង IFRC/APRO ដែលឆ្លៀតពេលដ៏មានតម្លៃនាពេលនេះ។

នៅព្រឹកថ្ងៃដដែលបន្ទាប់ពីបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ក្រមា សារុង មុង ភួយ) ១កញ្ចប់, និងថវិកាមួយចំនួនផងដែរ។

ឆ្លៀតពេលបន្ទាប់ពីចុះជួបបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរួចមក លោកជំទាវអគ្គលេខាធិការរងទី១ និងក្រុមការងារ បន្តដំណើរចុះពិនិត្យមើលពីជីវភាពនិងការប្រកបរបរដាំដុះបន្លែរបស់បងប្អូនប្រជាពលរដ្ឋដែលបានចងក្រងជាសហគមន៍នៅតាមគេហដ្ឋានសម្រាប់ដាំបន្លែដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតនៅសួនបន្លែសហគមន៍ភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ។

ជាក់ស្តែងក្រោយពីបានចុះពិនិត្យផ្ទាល់ពីស្ថានភាពរស់នៅរបស់សហគមន៍ខាងលើ លោកជំទាវអគ្គលេខាធិការរងទី១ បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ពិតជាមានសារៈសំខាន់ខ្លាំង អាចឱ្យយើងបានដឹងថាប្រជាពលរដ្ឋទាំងអស់មិនមែនជួបការលំបាកទាំងអស់គ្នានោះទេ ប្រសិនបើគាត់អាចចងក្រងជាសហគមន៍និងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសត្រឹមត្រូវ សង្កេតឃើញថាគ្រួសាររបស់ពួកគាត់មានជីវភាពល្អប្រសើរ។ ទន្ទឹមនឹងនេះបញ្ហាប្រឈមដែលបងប្អូនជួបប្រទះគឺបញ្ហាទឹក ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាទឹកដើម្បីជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបានផ្តួចផ្តើមកសាងសហគមន៍កសិកម្មទំនើប និងបានចាត់មន្ត្រីកសិកម្មឃុំចុះជួយប្រជាពលរដ្ឋទៅដល់សហគមន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង