**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ឥណ្ឌា គ្រោងស្វែងរកការដេញថ្លៃយន្តហោះចម្បាំងពហុតួនាទីចំនួន១១៤គ្រឿង ដើម្បីជំរុញឃ្លាំងស្តុកយន្តហោះប្រយុទ្ធរបស់ខ្លួនឡើងវិញ

ញូវដេលី៖ ឥណ្ឌានឹងស្វែងរកការដេញថ្លៃយន្តហោះចម្បាំងពហុតួនាទីចំនួន១១៤គ្រឿង ជាការកត់សម្គាល់ដ៏សំខាន់មួយដើម្បីជំរុញឃ្លាំងស្តុកយន្តហោះប្រយុទ្ធរបស់ខ្លួនឡើងវិញ ក្រោយមិនបានយកចិត្តទុកដាក់អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។

គម្រោងនេះមានសារសំខាន់សម្រាប់សម្រួចសមត្ថភាពកងទ័ពអាកាសឥណ្ឌា ខណៈគូប្រជែងចិនកំពុងពង្រីកសាច់ដុំកម្លាំងទ័ពអាកាសរបស់ខ្លួនយ៉ាងឆាប់រហ័សលឿនដូចផ្លេកបន្ទោរ។

ជាមួយគ្នានេះ ដៃគូប្រកួតប្រជែងដែលមានសក្តានុពលសម្រាប់កិច្ចសន្យាកំពូលយន្តហោះចម្បាំងពហុតួនាទីរួមមាន៖ ក្រុមហ៊ុនការពារជាតិអាម៉េរិក Lockheed Martin និង Boeing, ក្រុមហ៊ុន United Aircraft Corporation របស់រុស្ស៊ី, ក្រុមហ៊ុន Dassault Aviation របស់បារាំង, ក្រុមហ៊ុន Saab STA របស់ស៊ុយអែត, និងក្រុមហ៊ុន Eurofighter របស់អាល្លឺម៉ង់។

ក្រុមហ៊ុន Lockheed Martin កំពុងព្យាយាមលក់យន្តហោះ F-21 ទៅកាន់រដ្ឋធានីញូវដេលី ខណៈប្រភេទយន្តហោះចម្បាំង F-16 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសឥណ្ឌា។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីបំផុតសហរដ្ឋអាម៉េរិកនឹងលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ជំនាន់ទី៥ ទៅឱ្យរដ្ឋធានីញូវដេលី បើទោះបីជារដ្ឋមន្ត្រីការបរទេសឥណ្ឌាមិនទាន់មានដំណើរការផ្លូវការណាមួយបានចាប់ផ្តើមនៅឡើយក៏ដោយ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន លោក Lockheed Martin បានលើកឡើងថា យើងត្រូវបានលើកទឹកចិត្តដោយការប្រកាសនាពេលថ្មីៗនេះដោយលោក ត្រាំ ដើម្បីផ្តល់ F-35 ដល់ប្រទេសឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាការសម្រេចចិត្តរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទាំងពីរលើលទ្ធកម្មយុទ្ធសាស្ត្រនាពេលខាងមុខ។

គួរបញ្ជាក់ថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈឥណ្ឌាជាប្រទេសនាំចូលសព្វាវុធធំបំផុតរបស់ពិភពលោក។ ស្របពេលរដ្ឋធានីញូវដេលីបាននិងកំពុងធ្វើពិពិធកម្មការនាំចូល ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានរារាំងសមត្ថភាពរបស់រដ្ឋធានីម៉ូស្គូក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់យោទ្ធោបករណ៍ដល់ប្រទេសឥណ្ឌា។ ប្រការនេះហើយទើបបង្ខំឱ្យរដ្ឋធានីញូវដេលីស្វែងរកលទ្ធកម្មយោធាថ្មីជាមួយសហរដ្ឋអាម៉េរិក អាល្លឺម៉៉ង់ ស៊ុយអែត បារាំង និងបណ្តាប្រទេសមួយចំនួនទៀត។

អត្ថបទដែលជាប់ទាក់ទង