**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ម៉ាឡេស៊ីចាត់ទុករាល់សំណើទាំងឡាយដែលមានលក្ខណៈបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅ គឺជាទង្វើបោសសម្អាតជាតិសាសន៍

គូឡាឡាំពួ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បាននិយាយថាម៉ាឡេស៊ីចាត់ទុករាល់សំណើទាំងឡាយដែលមានលក្ខណៈបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅ គឺជាទង្វើបោសសម្អាតជាតិសាសន៍ និងបំពានច្បាប់អន្តរជាតិ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកឡើងពីផែនការចង់ឱ្យសហរដ្ឋអាមេរិកត្រួតត្រាតំបន់ហ្កាហ្សា និងស្នើឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ចាកចេញទៅកាន់ប្រទេសក្បែរខាង។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ បាននិយាយអំឡុងសនិ្នសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេសក្បែរខាង។

តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវ លើការបោសសម្អាតគ្រាប់មីន អាវុធ រួមទាំងអគារ ដែលត្រូវបានបំផ្លាញ ហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ដើម្បីប្រែក្លាយហ្កាហ្សាឱ្យក្លាយទៅជាទីក្រុងមាត់សមុទ្រមួយ។

បណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកមួយចំនួន រួមទាំងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនដូចជាម៉ាឡេស៊ី បានរិះគន់ និងបង្ហាញជំហរប្រឆាំងជំទាស់នឹង ផែនការរបស់លោក ត្រាំ ដោយពួកគេគាំទ្រដល់ដំណោះស្រាយរដ្ឋ២ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ាឡេស៊ី បានកត់សម្គាល់ថា «ម៉ាឡេស៊ី ប្រឆាំងដាច់ខាតទៅនឹងគ្រប់សំណើទាំងឡាយណាដែលនាំទៅរកការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួន ឬផ្លាស់ទីលំនៅចេញពីទឹកដីកំណើតរបស់ពួកគេ។ ទង្វើអមនុស្សធម៌បែបនេះគឺជាអំពើ បោសសម្អាតជាតិសាសន៍ និងរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ ព្រមទាំងដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ»។ ក្រសួងបន្ថែមថាម៉ាឡេស៊ីគាំទ្រដំណោះស្រាយរដ្ឋ២ ជាមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូអង្វែង។

ម៉ាឡេស៊ីជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន គឺជាអ្នកគាំទ្រដ៏រឹងមាំមួយសម្រាប់បុព្វហេតុប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យមួយ តាមរយៈការគាំទ្រដល់ដំណោះស្រាយរដ្ឋ២។ ម៉ាឡេស៊ី មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែលនោះទេ ហើយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ធ្លាប់បាននិយាយថាលោកនឹងរក្សាទំនាក់ទំនងល្អជាមួយក្រុមអ្នកនយោបាយនៃក្រុមហាម៉ាស ប៉ាឡេស្ទីន តែមិនមានទំនាក់ទំនងជាមួយអង្គភាពយោធារបស់ហាម៉ាសឡើយ៕

អត្ថបទដែលជាប់ទាក់ទង