**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅតាមប្រឡាយមេហនុមាន ក្នុងភូមិសាស្ត្រស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងសកម្មភាពបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករ នៅតាមបណ្តោយប្រឡាយមេហនុមាន ចាប់ពីស្ថានីយបូមទឹកទី២២ និងទី២៣នៅចំណុចទន្លេបាទី ក្នុងស្រុកបាទី រហូតដល់ចុងប្រឡាយ ក្នុងស្រុកសំរោង ខេត្តតាកែវ ដែលមានប្រវែងសរុបប្រមាណជាង ៣០គីឡូម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពទឹកជាទូទៅនៅក្នុងអាងទន្លេបាទីមានកម្ពស់ខ្ពស់ដែលអាចបម្រើឱ្យការស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់គ្រាន់ ដោយឡែកការងារអន្តរាគមន៍បូមទឹកដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រមាណជាង ៤ពាន់ហិកតា សម្រេចបានប្រមាណ ៩៥% ខណៈការបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករនៅក្នុងស្រុកបាទី មានសភាពធូរស្រាល ដោយចំនួនម៉ាស៊ីនបូមទឹកបានថយចុះពីប្រមាណជាង ២ពាន់គ្រឿង មកនៅត្រឹមប្រមាណ ៥០គ្រឿងប៉ុណ្ណោះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅថ្ងៃនេះទឹកបានបញ្ជូនទៅដល់ចុងប្រឡាយក្នុងស្រុកសំរោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រមាណ ៣២០ហិកតា ក៏ប៉ុន្តែទឹកក្នុងប្រឡាយនៅមានកម្រិតទាបនៅឡើយ អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋកុំទាន់អាលបូមទឹកបញ្ចូលស្រែ ដោយត្រូវរង់ចាំរយៈពេលពីរបីថ្ងៃសិន ដើម្បីឱ្យទឹកហូរមកបំពេញប្រឡាយ ពេលនោះបងប្អូនប្រជាកសិករអាចធ្វើការបូមទឹកដាក់ស្រែបាន។

ឆ្លៀងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មធ្វើការសិក្សានៅទីតាំងខាងចុងប្រឡាយមេហនុមាន ដើម្បីសាងសង់ទ្វារទឹកសម្រាប់បិទទឹករក្សាទុកប្រើប្រាស់ក្នុងស្រុកបាទី និងបើកទឹក បញ្ជូនទៅប្រើប្រាស់ក្នុងស្រុកសំរោង និងស្រុកព្រៃកប្បាស។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏ដូចជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ហើយចំគោលដៅ ជាពិសេស អាជ្ញាធរមូលដ្ឋានសូមជួយជម្រាបដល់ប្រជាកសិករកុំឱ្យធ្វើស្រែប្រាំងជាលើកទី ២ទៀត ដើម្បីរក្សាទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបជាមួយប្រជាកសិករក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតាមការស្នើសុំរបស់ប្រជាកសិករដែលប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព ក្នុងស្រុកបាទី ខេត្តតាកែវ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បើកទ្វារទឹកទំនប់អាងទឹកតាសាល បញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹកប្រមាណជាង ៤ពាន់ហិកតា ក្នុងស្រុកបាទី និងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង