**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ស្លាប់២នាក់ និងរបួស១៨នាក់ ក្នុងករណីយន្តហោះខ្នាតតូចមួយគ្រឿង ធ្លាក់បុកចូលក្នុងអគារពាណិជ្ជកម្ម នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា

កាលីហ្វ័រញ៉ា៖ មនុស្សពីរនាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ទៅបុកចូលទៅក្នុងអគារពាណិជ្ជកម្មមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

នាយកដ្ឋានប៉ូលិស បានបង្ហោះសារនៅលើកម្មវិធី X ថា មនុស្ស១០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការរងរបួស ខណៈមនុស្ស​៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ព្យាបាល​របួសនៅ​កន្លែង​កើតហេតុ។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ យន្តហោះ RV-10 Van បានធ្លាក់នៅម៉ោង២ៈ១៥នាទី (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ យ៉ាងណា មន្ត្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ទេ។ ទន្ទឹមគ្នានោះ មិនទាន់មានព័ត៌មានលម្អិត​ថា​ តើ​មនុស្ស​ពីរ​នាក់​ដែល​បាន​ស្លាប់​ជា​កម្មករ ឬ​ជា​អ្នក​ជិះ​យន្តហោះ​នោះ​ទេ? សមាជិកសភា លោក លូ ខូរៀ (Lou Correa) តំណាងឱ្យតំបន់ Orange County បាននិយាយថា អគារដែលត្រូវបានវាយប្រហារគឺជាអាជីវកម្មផលិតគ្រឿងសង្ហារឹម។ នៅក្នុងសារលើកម្មវិធី X លោក ខូរៀ បាននិយាយថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ភាគច្រើនគឺជាកម្មកររោងចក្រ។

រូបថតពីលើអាកាសនៃកន្លែងកើតហេតុបង្ហាញផ្នែកខ្លះនៃយន្តហោះ ជាប់នៅខាងក្នុងអាគារ។ ហេតុការណ៍​នេះ​ ក៏​បាន​បង្ក​ជា​អគ្គិភ័យ​ តែ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ទាន់ពេលវេលា។ ខ្សែអាត់​វីដេអូ​សន្តិសុខ​ដែល​ថត​បាន​ពី​អគារ​មួយ​​បង្ហាញ​ពី​ការ​ផ្ទុះ​យ៉ាង​ខ្លាំង។ តំបន់ដែលយន្តហោះធ្លាក់ គឺនៅជិតអាកាសយានដ្ឋាន Fullerton Municipal ប្រហែល១០គីឡូម៉ែត្រពីសួនកម្សាន្ត Disneyland។ យន្តហោះទំនងជាបានត្រឡប់មកអាកាសយានដ្ឋានវិញភ្លាមៗ បន្ទាប់ពីហោះឡើង។ នេះ​ជា​យន្តហោះ​​ទី​២​ ដែល​ធ្លាក់​ក្នុង​តំបន់​ក្នុង​រយៈពេល​២​ខែ​កន្លង​មក​នេះ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤ យន្តហោះមួយគ្រឿងទៀតបានបុកនឹងដើមឈើ ចម្ងាយប្រហែលមួយប្លុកពីកន្លែងកើតហេតុចុងក្រោយនេះ។ យ៉ាងណា មិន​មាន​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ការ​ធ្លាក់​យន្តហោះ​នោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង