**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត

រដ្ឋមន្ត្រីកាណាដា បង្ហាញអំពីផែនការសន្តិសុខព្រំដែន និងអន្តោប្រវេសន៍

តូរូនតូ៖ រដ្ឋមន្ត្រីកាណាដាបានបង្ហាញជាសាធារណៈ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ អំពីផែនការសន្តិសុខព្រំដែន ដោយសង្កត់ធ្ងន់លើការឃ្លាំមើល ការស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធបច្ចេកវិទ្យាផ្តោតលើសន្តិសុខព្រំដែន និងអន្តោប្រវេសន៍។ ការលើកឡើងនេះ គឺចង់បង្ហាញដល់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ថា កាណាដាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយពួកគេ។

រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ ហិរញ្ញវត្ថុ និងអន្តររដ្ឋាភិបាលកាណាដា លោក ដូមីនីក ឡឺប្លាំង បានជួបជាមួយលោក ថម ហូម៉ែន (Tom Homan) ជាអ្នកកាន់កិច្ចការព្រំដែនរបស់លោក ត្រាំ។

លោក ឡឺប្លាំង និងសហការីរបស់លោក បានប្រកាសកាលពីថ្ងៃអង្គារនូវផែនការពង្រឹងព្រំដែនសហរដ្ឋអាម៉េរិក-កាណាដា ជាមួយនឹងឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក ប៉មឃ្លាំមើល និងសត្វឆ្កែហិតក្លិន ក៏ដូចជាកងកម្លាំងដើម្បីកំណត់គោលដៅឧក្រិដ្ឋកម្មឆ្លងដែន។

កាណាដាស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើនសន្តិសុខព្រំដែនរបស់ខ្លួន ជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីលោក ត្រាំ បានគំរាមកំហែងកាណាដា និងម៉ិកស៊ិក ជាមួយនឹងពន្ធ ២៥ភាគរយ ប្រសិនបើពួកគេមិនរារាំងចលនាជនចំណាកស្រុក និងគ្រឿងញៀនចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។

អាជ្ញាធរសហរដ្ឋអាម៉េរិក បានចាប់ខ្លួនមនុស្សជាង ២៣០០០នាក់ នៅជិតព្រំដែនសហរដ្ឋអាម៉េរិក-កាណាដា ក្នុងរយៈពេល១២ខែ ដែលបញ្ចប់កាលពីខែតុលា ខណៈចំនួននេះច្រើនជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាណាដាសន្យាផ្តល់ថវិកា ៩០៩លានដុល្លារ ក្នុងការចំណាយសន្តិសុខព្រំដែន។ ប៉ូលិសកាណាដាបានអះអាងថា ពួកគេបានដំឡើងកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាបន្ថែមទៀតនៅលើតំបន់ និងច្រកឆ្លងកាត់ដ៏មមាញឹកបំផុតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។

គួរជម្រាបផងដែរថា កាណាដាក៏មានគម្រោងធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរ លុបចោល ផ្អាក ឬផ្លាស់ប្ដូរឯកសារអន្តោប្រវេសន៍សម្រាប់ហេតុផលដែលចាត់ទុកថា ជាផលប្រយោជន៍សាធារណៈ។

អត្ថបទដែលជាប់ទាក់ទង