**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី

អង្គរវត្តនិងព្រិលទឹកកកនៃខេត្តហីឡុងជាំងរបស់ចិនណាត់ជួបគ្នានៅកម្ពុជា

ភាគីកម្ពុជា និងខេត្ត ហីឡុងជាំង របស់ប្រទេសចិន ដែលល្បីល្បាញខ្លាំងលើតំបន់ព្រិលទឹកកក បានណាត់ជួបគ្នានៅភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយរួមគ្នា អំពីសក្តានុពលទេសសចរណ៍ រវាងភាគីទាំងពីរ ដើម្បីអបអរសារឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីសៀលថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, គណៈប្រតិភូអញ្ជើញមកពីខេត្តហីឡុងជាំង ព្រមទាំង ភ្នាក់ងារទេសចរណ៍ និងភ្ញៀវកិត្តិយស ជាច្រើនរូប។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានប្រាប់ថា គោលដៅទេសចរណ៍នៅខេត្តហីឡុងជាំងនិងកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយរួមគ្នានេះ គឺសំខាន់ខ្លាំងណាស់ ឲ្យពិភពលោកបានស្គាល់ ជាពិសេស ខាងចិនមានព្រិលទឹកកកបែបប្រណិត ជាមួយនឹងអាកាសធាតុត្រជាក់ល្អ ហើយកម្ពុជាសម្បូរដោយសម្បត្តិបតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ត ដូច្នេះ គឺជាកញ្ចប់ទេសចរណ៍រួមគ្នា ប្រកបដោយភាពទាក់ទាញរួមគ្នា។

លោកជំទាវ ឆាយ ស៊ីវលីន ៖ «អ្នកដែលគាត់មិនចង់រងារ នៅពេលរដូវរងារ អាចអញ្ជើញមកកម្ពុជា ដើម្បីទទួលយកនូវអាកាសធាតុល្អ ពន្លឺថ្ងៃល្អ ហើយនៅពេលដែលយើងគិតដល់ការធ្លាក់ព្រិល យើងក៏គិតដល់ ហីឡុងជាំង»។

លោកជំទាវ ជឿជាក់ថា កិច្ចសហការ លើវិស័យទេសចរណ៍នេះ ចូលរួមយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅទាំងរដ្ឋ និងប្រជាជន ជាពិសេស ប្រតិបត្តិករទេសចរណ៍ ប្រទេសទាំងពីរ កាន់តែយល់គ្នាជំរុញកិច្ចសហការ យ៉ាងជិតស្និទ្ធ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្មវិធីនេះ បានធ្វើឡើង ក្រោយ១ថ្ងៃ ដែលក្រសួងទេសចរណ៍បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយខេត្តហីឡុងជាំង ជំរុញលំហូរគោលដៅទេសចរណ៍ រវាងកម្ពុជានិងខេត្តហីឡុងជាំង។ ឯកឧត្តម សូមលើកទឹកចិត្តឲ្យទៅលេងកម្សាន្ត នៅខេត្តហីឡុងជាំង និងសូមអញ្ជើញប្រជាជនខេត្តមួយនេះ មកទស្សនាកម្ពុជា។ ឯកឧត្តមក៏សូមប្រកាសគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគិនភាគីទាំងពីរ សិក្សាកាលានុវត្តភាពធុរកិច្ច ដើម្បីជំរុញការវិនិយោគ រវាងគោលដៅទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លា។

ឯកឧត្តម នី ផល្លី ៖ «ការរៀបចំកម្មវិធី នៅក្នុងថ្ងៃនេះ គឺជាផ្លែផ្កាមួយផ្នែកនៃកិច្ចសហប្រតិបត្តិការល្អ ភាពជាដៃគូល្អ ក្រោមទំនុកចិត្តខ្ពស់ និងជោគវាសនារួមរវាងកម្ពុជានិងចិន»។

លោកស្រី He Jing ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំង បានប្រាប់ថា លោកស្រីពិតជាមានកិត្តិយសណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីណែនាំធនធានទេសចរណ៍វប្បធម៌ នៅក្នុងខេត្ត Heilongjiang។ ក្នុងពេលជាមួយគ្នានេះ លោកស្រីក៏បានដឹងអំពីធនធានទេសចរណ៍វប្បធម៌ដ៏ល្អ ជាច្រើនរបស់កម្ពុជា។ លោកស្រី ពិតជាចូលចិត្តប្រទេសកម្ពុជា ជាពិសេស វប្បធម៌ និងទំនៀមទម្លាប់ ដ៏ពិសេស។ លោកស្រីស្វាគមន៍យ៉ាងកក់ក្តៅចំពោះមិត្តកម្ពុជា ទៅលេងខេត្ត Heilongjiang ដើម្បីទទួលយកបទពិសោធន៍ពីទីក្រុងភ្លោះព្រិលទឹកកក និង តំបន់ប្រកបដោយទេសភាពដ៏ស្រស់ស្អាត Wudalianchi ដើម្បីទទួលយកបទពិសោធន៍នៃវប្បធម៌និទាឃរដូវ ជាមួយនឹងភ្នំភ្លើង ដ៏ពិសេស។

នៅក្នុងកម្មវិធី នាពេលនោះ ភាគីទាំងពីរក៏បានធ្វើបទបង្ហាញលម្អិត អំពីតំបន់ទេសចរណ៍នៅកម្ពុជា និងខេត្តហីឡុងជាំង, ចាក់ផ្សាយវីដេអូឯកសារបង្ហាញពីតំបន់ទេសចរណ៍ប្រកបដោយសក្តានុពលនៃខេត្តហីឡុងជាំង និងតំបន់ទេសចរណ៍កម្ពុជា, កម្មវិធីចុះហត្ថលេខា, សម្តែងរបាំ និងសិល្បៈរួមគ្នា ព្រមទាំង ការតាំងពិព័រណ៍រូបភាព បង្ហាញតំបន់ទេសចរណ៍ ក្នុងបរិយាកាស ប្រកបដោយអត្ថន័យ ជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង