**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

អ៊ីរ៉ង់ចាប់ផ្តើមជើងហោះហើរឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ

តេហេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Mehr បានរាយការណ៍ថា អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ ពីការបន្តជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេស បន្ទាប់ពីការផ្អាកមួយរយៈ ដោយសារដែនកំណត់ប្រតិបត្តិការ។

ដោយសារការដកចេញនូវដែនកំណត់ប្រតិបត្តិការ ការរឹតបន្តឹងជើងហោះហើរត្រូវបានដកចេញចាប់តាំងពីម៉ោង២៣:០០ម៉ោងក្នុងស្រុក (១៩៣០ GMT) Mehr បានដកស្រង់សម្តីអ្នកនាំពាក្យ CAO លោក Jafar Yazarlou។

នៅព្រឹកថ្ងៃអាទិត្យ លោក Yazarlou បានឲ្យដឹងថាជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេសនឹងត្រូវលុបចោលចាប់ពីម៉ោង៩:០០យប់ម៉ោងក្នុងស្រុករហូតដល់ម៉ោង៦:០០ព្រឹកថ្ងៃចន្ទ ដោយលើកឡើងពីដែនកំណត់ប្រតិបត្តិការ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។

ការ​ប្រកាស​លុប​ចោល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ដោយ​អ៊ីរ៉ង់​មក​លើ​អ៊ីស្រាអែល​នៅ​ដើម​ខែ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​លុប​ចោល​ជើង​ហោះ​ហើរ​មុន​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ។

នៅក្នុងការវាយប្រហារនោះ អ៊ីរ៉ង់បានបាញ់កាំជ្រួចប្រហែល ១៨០គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយបន្ថែមថា សកម្មភាពនេះគឺជាការសងសឹកចំពោះការធ្វើឃាតតួរលេខការតស៊ូសំខាន់ៗ រួមទាំងមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh និងមេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ទីក្រុង Tehran បានប្រព្រឹត្តកំហុសដ៏ធំមួយ ហើយនឹងបង់ប្រាក់សម្រាប់វា។

អត្ថបទដែលជាប់ទាក់ទង