**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

សម្តេចធិបតី៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ឱ្យឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ប្រមាណ ៧៥ ម៉ឺនធីអ៊ីយូ (TEU) ខណៈដែលសម្ថភាពអាចទទួលកុងតឺន័របច្ចុប្បន្នត្រឹមតែ ៥៥ ម៉ឺនធីអ៊ីយូ (TEU) ក្នុង១ឆ្នាំ ។

ចំណតផែកុងតឺន័របន្ថែមនេះ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបានរហូតដល់ ៤៩,២៥% និងនាវាចរណ៍ក្នុងពិភពលោកអាចចូលចតបានកើនឡើងពី ១៨% ទៅ ៣៨% ។ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និង ជំហានទី ៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក និងពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត ។ ការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងមានភាពអាចប្រកួតប្រជែង ចាំបាច់ត្រូវមានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលអាចជួយរក្សាលំនឹង និងធានាបាននូវភាពធន់ នៅពេលជួបបញ្ហាសេដ្ឋកិច្ចជាតិ ឬសេដ្ឋកិច្ចសកលឡើងចុះ ដែលភាពរឹងមាំនៃហេដ្ឋរចនាសម្ព័ន្ធនឹងជួយឱ្យយើងអាចចាប់យកឱកាសប្រកួតប្រជែងបាននៅពេលដែលដំណើរសេដ្ឋកិច្ចកើនឡើងវិញ ដូច្នេះការកសាងកំពង់ផែទឹកជ្រៅ និងប្រព័ន្ធគមនាគមន៍តភ្ជាប់ ជាផ្នែកសំខាន់បំផុតក្នុងចំណោមការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់សមត្ថកិច្ច ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការល្អ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក, សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីជំរុញចលនានៃការអភិវឌ្ឍកំពង់ផែកម្ពុជាជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅរួមចំណែកដល់ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាគ្នា ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអរគុណចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបានគាំទ្រ និងបន្តជួយដល់ការអភិវឌ្ឍលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន និង កំពង់ផែ៕

អត្ថបទដែលជាប់ទាក់ទង