**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

អ្នកនាំពាក្យលើកឡើង ៦ចំណុច ចំពោះរបងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងចំនួន ៦ចំណុច ចំពោះរបងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់កម្ពុជា ខណៈប្រជាពលរដ្ឋបានទៅតាំងទីលំនៅ តាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើង ដែលធ្វើឱ្យតំបន់ព្រំដែន មានសកម្មភាពរស់រវើក។

យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា របងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់កម្ពុជា មានដូចជា៖

១. កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង ដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់ និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួន ឱ្យបានជាដាច់ខាត។

២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗ ក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួច ដើម្បីធ្វើជាខ្សែក្រវាត់ទី២ បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែន និងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែមានផ្លូវ គឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន ដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា «តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ»។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។

៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅ តាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើង ដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជា ការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។

៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំង សម្តេចតេជោ ទាំង សម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។

៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅ និងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្សនិងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង