**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ហេតុអ្វីប្រជាជនចិនចូលចិត្តទីធ្លាតូចៗ

ពីបុរាណទល់សព្វថ្ងៃ ប្រជាជនចិននិយមចូលចិត្តទីធ្លាតូចៗ។ ឃ្លាកំណាព្យរជ្ជកាលថាងបានពន្យល់ថា «ទោះជាតុបតែងធម្មតាក៏ដោយ បើមនុស្សដែលស្នាក់នៅនោះមានគុណធម៌ វាគឺជាទីតាំងដ៏ល្អ» ទីធ្លាជាទីកន្លែងដែលធ្វើឱ្យស្ងប់ចិត្ត ជាទីជជែកកម្សាន្តរបស់គ្រួសារប្រជាជនចិន។
ក្នុងរឿងសាមកុក ល៉ីវប៉ី គ័នអ៊ី និងចាំងហ្វីស្បថយកគ្នាជាបងប្អូនធម៌គឺក្នុងសួនផ្កាប៉ែសរបស់ចាំងហ្វី — ចាំងហ្វីជាសត្វយាតកៈ ប៉ុន្តែក្នុងទីធ្លារបស់គាត់ដាំតែដើមផ្លែប៉ែស គាត់រៀបចំជាសួនផ្កាប៉ែស ។ ឆាវ ឆាវ និងលីវ ប៉ី ផឹកស្រាជជែកពីរឿងអ្នកក្លាហានគឺក្នុងទីធ្លារបស់ឆាវឆាវ។ ជូកឺលាងចូលចិត្តនៅក្នុងទីធ្លាតូចរបស់ខ្លួន ពេលទំនេរគាត់ឈរផ្អែកដើមឬស្ស៊ី មើលត្រីហែលនៅក្នុងអាងទឹក។
បច្ចុប្បន្ន ជីវភាពរស់នៅកាន់តែទំនើប ក្រៅពីផឹកតែបណ្តែតអារម្មណ៍ តើនៅមានមូលហេតុអីទៀតធ្វើឱ្យប្រជជនចិនចូលចិត្តទីធ្លាតូចៗ?
ហាលស្បៀង។ ប្រមូលស្រូវហើយហាលឱ្យទាន់ពេល នេះជាកិច្ចការសំខាន់មួយដែលកសិករយកចិត្តទុកដាក់។ នៅរដូវប្រមូលផល រដ្ឋបាលមូលដ្ឋានច្រើនកន្លែងរបស់ចិនតែងរៀបទីធ្លារដ្ឋបាលនិងទីធ្លាសាធារណៈ ដើម្បីជួយសម្រួលដល់បងប្អូនកសិករហាលស្បៀងឱ្យទាន់ពេលវេលា។
សេវាកម្មផ្ដល់ភាពងាយស្រួលដល់ប្រជាជន។ សហគមន៍ច្រើនតែងធ្វើសកម្មភាពផ្តល់សេវាកម្មងាយស្រួលជូនចំពោះអ្នកស្នាក់នៅនៅចុងសប្តាហ៍ ដែលធ្វើតាមទីធ្លាក្នុងសហគមន៍ ប្រភេទសេវាឥតគិតថ្លៃមានដូចជាកាត់សក់ ដេរប៉ះ ជួសជុលសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះជាដើម។
ទីធ្លាបច្ចេកវិទ្យា។ ប្រទេសចិនគាំទ្រក្រុមអ្នកស្រាវជ្រាវខាងកសិកម្មទៅធ្វើការតាមភូមិ ដើម្បីផ្លាស់ប្តូរទល់មុខជាមួយកសិករ ហើយងាយស្រួលធ្វើវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម ជំរុញឱ្យកសិកម្មទំនើបនិងផលិតកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។
ទីធ្លាជជែកពិភាក្សា។ ជជែករឿងអី ? រឿងនៅក្បែរខ្លួន រឿងដែលអ្នកផងទាំងពួងយកចិត្តទុកដាក់។ ក្នុងទីធ្លាតូចៗ មនុស្សម្នាអង្គុយជុំគ្នាពិភាក្សាគ្នា ដើម្បីរកមធ្យោបាយដោះស្រាយឬវិធីគ្រប់គ្រងណាមួយដែលភាគីនានាឯកភាពទទួលយក។
ប្រទេសចិនអនុវត្តប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ក្នុងនោះ បូករួមទាំងការជំរុញឱ្យកម្លាំងសង្គមស៊ីវិលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាចូលរួមយ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងកិច្ចការមូលដ្ឋាន ពេលតាក់តែងរៀបចំប្រព័ន្ធច្បាប់ គួរឆ្លើយតបចំពោះកិច្ចការដែលប្រជាជនផ្តោតសំខាន់ រំពឹងទុក ក្ដីកង្វល់ ឬចង់ឃើញមានដំណោះស្រាយជាបន្ទាន់ ។
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់សំណេះសំណាលក្នុងទីធ្លាជជែកពិភាក្សា លោកបានលើកឡើងថា ៖ មានកិច្ចការងាយអីគួរពិភាក្សា កិច្ចការមហាជនទុកឱ្យមហាជនមកពិភាក្សា រហូតសម្រេចបានដល់ឯកភាពគ្នា ។ ឫសគល់នៃប្រជាធិបតេយ្យរបស់ប្រជាជន គឺស្វែងរកឆន្ទៈនិងសំណូមពរដ៏ទូលំទូលាយ។ ការធ្វើទំនើបកម្មតាមបែបផែនចិន លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនជាការងារសំខាន់ ដែលបូករួមទាំងបំពេញតម្រូវការខាងចិត្តគំនិត អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ លោក Xi Jinping បានសង្កត់ធ្ងន់ថា សម្លេងអំពាវនាវរបស់ប្រជាជនគឺជាទិសដៅធ្វើកំណែទម្រង់។
វប្បធម៌ចិនយកចិត្តទុកដាក់លើការប្រមូលមតិយោបល់និងតម្រិះប្រាជ្ញារបស់មហាជន សម្គាល់ឃើញថាវាអាចជួយឱ្យមានប្រសិទ្ធភាពកាន់តែល្អ។ ពីបុរាណមក អ្វីដែលប្រជាជនចិនដាំច្រើនបំផុតក្នុងទីធ្លាតូចៗប្រហែលជាបន្លែ ហើយរឿងរ៉ាវដែលជជែកពិភាក្សា មានរឿងក្នុងគ្រួសារផង និងកិច្ចការប្រទេសជាតិផង ដែលសុទ្ធតែបង្ហាញពីការរំពឹងទុកចំពោះអនាគត។ ការស្រលាញ់ពេញចិត្តទីធ្លាតូចៗ និងតុបតែងទីធ្លា យូរៗទៅក្លាយជាវប្បធម៌សួនច្បារប្រពៃណីចិន ដែលជានាមកាតតំណាងមួយនៃវប្បធម៌ប្រជាជាតិចិន។
តើលោកអ្នកចង់ដាំអ្វីខ្លះក្នុងទីធ្លារបស់ខ្លួន ?

អត្ថបទដែលជាប់ទាក់ទង