**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងនាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៅកាន់ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងថា ផ្អែកតាមទំនាក់ទំនងនយោបាយការទូតដ៏យូរអង្វែងរាប់ពាន់ឆ្នាំជាប្រវត្តិសាស្រ្តកម្ពុជា និងចិន បានប្រែក្លាយជាមិត្តដែកថែប ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជួយជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម វេយនភ័ណ្ឌនិងសំលៀកបំពាក់ កសិ-ឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងភេវរកម្ម និងបទល្មើសព្រហ្មទណ្ឌ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការសម្រេចបាននូវសមិទ្ធផលដ៏គួរជាទីមោទនៈទាំងនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីគោលនយោបាយរវាងរដ្ឋនិងរដ្ឋ ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កើតនូវលក្ខខណ្ឌ និងបរិយាកាសអំណោយផលដល់ការវិនិយោគ បម្រើផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ។ ជាក់ស្តែង បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ២លើក ដែលតាមរយៈដំណើរទស្សនកិច្ចទាំងនេះ រដ្ឋាភិបាល នៃភាគីទាំងពីរ ក៏បានចុះហត្ថលេខាឯកសារសហប្រតិបត្តិការលើវិស័យសំខាន់ៗនានា រួមមាន៖ ការវិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍបៃតង ព្រមទាំងបានកំណត់ យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ដើម្បីជំរុញការវិនិយោគ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសណ៍ថា ក្នុងក្របខណ្ឌគតិយុត្ត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចរាល់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ដែលមានជាអាទិ៍ ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងបានបន្តអនុវត្តគោលនយោបាយអនុគ្រោះពន្ធលើផ្នែកមួយចំនួន ការសាងសង់ហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យសំណង់អគារ ដែលបង្កបរិយាកាសសន្តិសុខល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់វិនិយោគិនជាតិ និងអន្តរជាតិ មកលើរាជរដ្ឋាភិបាល ក្រោមដំបូលនៃសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម Jonh Lee នឹងជំរុញការបណ្តាក់ទុនវិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ស្របពេលកម្ពុជា កំពុងខិតខំពង្រឹងខ្លួនឯង ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យ២០២៤ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនេះ ឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិសនិ្តបណ្ឌិត ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមជួយផ្សព្វផ្សាយ និងកៀរគរវិនិយោគិនដៃគូដទៃទៀត ឱ្យមកស្វែងរកឱកាស សក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង