**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ នាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ខេត្តឃ្យុងសាងប៊ុក ដូ ជាខេត្តមួយដែលសម្តេចប្រធានរដ្ឋសភា ធ្លាប់បានបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធី “ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ” ។ សម្តេចបានរំឭកអនុស្សាវរីយ៍ជាច្រើន ដែលមានជាមួយថ្នាក់ដឹកនាំ និងប្រជាជនខេត្តឃ្យុងសាងប៊ុកដូ ។ សម្តេចបានរំឭកថា ឃ្យុងសាងប៊ុក ដូ មានការចម្រើនខ្លំាងហើយមានវប្បធម៌សម្បូរបែប គួរឱ្យស្ញប់ស្ញែងបំផុត។

នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្តឃ្យុងសាងប៊ុក ដូ នៅកម្ពុជា និងអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីជាមួយខេត្តកំពង់ធំរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនពលរដ្ឋទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ចំពេលដែលកម្ពុជា បានផ្លាស់ប្តូរការដឹកនាំប្រទេសពីឥស្សរជនជំនាន់មុន មកឥស្សរជនបន្តវេន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ កាលពីឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃការផ្ទេរការដឹកនាំប្រទេសដោយសន្តិវិធី គ្មានហិង្សា ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់កម្ពុជា នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ នៅក្នុងរយៈពេលវែង។

សម្តេចបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា បានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស គឺដូចគ្នាទៅនឹង គោលនយោបាយអាទិភាពរបស់សាធារណរដ្ឋកូរ៉េ ដែលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានងើបចេញពីសង្រ្គាម ហើយបានធ្វើឱ្យប្រទេសនេះសម្រេចបាននូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ឯកឧត្តម លី ឆុល អ៊ូ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្ត ឃ្យុងសាងប៊ុក ដូ និងខេត្តកំពង់ធំ។

ឯកឧត្តមបានលើកឡើងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌបុរាណប្រហាក់ប្រហែលគ្នា ដែលអាចឱ្យប្រទេសទំាងពីរ រួមសហការគ្នាលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មទំនើប។

ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជា និងបានអរគុណកម្ពុជា ដែលបានជួយគំាទ្រសាធារណរដ្ឋកូរ៉េ ពីអតីតកាលនៅពេលដែលសាធារណរដ្ឋកូរ៉េ ឆ្លងកាត់សង្រ្គាម ដែលកាលនោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍មួយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចពីការអរគុណចំពោះសាធារណរដ្ខកូរ៉េ ដែលបានជួយកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជើងហោះពីកម្ពុជាទៅកាន់ពិភពលោកត្រូវបានផ្អាក លើកលែងតែសាធារណរដ្ឋកូរ៉េមួយប៉ុណ្ណោះ ដែលបានបន្តដំណើរការ ដែលនេះជាផ្នែកសំខាន់ជួយដល់កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់សកលលោក។

សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្ត ឃ្យុងសាងប៊ុក ដូ នាពេលនេះ នឹងនាំមកនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត។ សម្តេចរដ្ឋសភាធិបតីសង្ឃឹមថា សាធារណកូរ៉េ នឹងបន្តបង្កើនកូតាប្រជាពលរដ្ឋកម្ពុជា ឱ្យបានចេញទៅបំពេញការងារនៅសាធារណកូរ៉េ ថែមទៀត។
នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សហមេត្រី ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានជូនឯកឧត្តម លី ឆុល អ៊ូ ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់ឯកឧត្តម ក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង