**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

ខេត្តបាត់ដំបង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានអង្គបោះឆ្នោត៨២៣នាក់ និងមាន១មណ្ឌល ១៣ការិយាល័យ ខណៈដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន


ភ្នំពេញ៖ នៅទូទាំងខេត្តបាត់ដំបង ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ មានអង្គបោះឆ្នោត៨២៣នាក់ និងមាន១មណ្ឌល ១៣ការិយាល័យ ខណៈដំណើរការបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ ចាប់ពីវេលាម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

សមាជិក សមាជិកាអង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈ កម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀង។

ដោយឡែក អង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះ ឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញ គឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។

លោក សុខ ហ៊ីង ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត បានឲ្យដឹងថា អង្គបោះឆ្នោតមាន៨២៣នាក់ទូទាំងខេត្តបាត់ដំបង ក្នុងនោះមាន១៤ការិយាល័យ ១០៣ឃុំ-សង្កាត់ ឆ្នោតក្រុមប្រឹក្សាខេត្តមានមណ្ឌលខេត្តបេក្ខជន២៧អាសន: ក្រុង-ស្រុក២៦០អាសន: និងគណបក្សនយោបាយចំនួន៥ ក្នុងនោះមាន៖ លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា, លេខរៀងទី២ គណបក្សឆន្ទៈខ្មែរ, លេខរៀងទី៣ គណបក្សកម្លាំងជាតិ, លេខរៀង៤ គណបក្សហ្វ៊ុនស៊ិនប៉ិច និងលេខរៀងទី៥ គណបក្សខ្មែររួបរួមជាតិ។

ដោយឡែក នៅក្រុងបាត់ដំបងការិយាល័យ១ មាន១០សង្កាត់ ២១អាសន: មានអង្គបោះឆ្នោត១០០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង