**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

អាជ្ញាធរជាតិអប្សរា ប្រគល់លិខិតថ្លែងអំណរគុណ សប្បុរសជនអ្នកបរិច្ចាគសមុច្ច័យ ជូនសារមន្ទីរចំនួនពីរក្នុងខេត្តសៀមរាប


ភ្នំពេញ៖ សប្បុរសជន ចំនួន១៩រូប ដែលកន្លងមក បានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ បានទទួលលិខិតថ្លែងអំណរគុណពីអាជ្ញាធរជាតិអប្សរា។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ និងអ្នកស្រី គង់ សុភ័ក្រ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ពួកគាត់សប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ ដោយមានជំនឿថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលអញ្ជើញមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា អ្នកស្រី រួមទាំងបងប្អូនសប្បុរសជនដទៃទៀត សប្បាយរីករាយ ដែលបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគាត់បានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។

លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានា សរុបចំនួន២១សមុច្ច័យ មានជាប្រភេទ ហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១០ឆ្នាំ ទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មកកាន់សារមន្ទីរ។ ទាំងនេះជាការបង្ហាញឱ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ ព្រោះថាបើសិនទុកនៅក្នុងផ្ទះ មិនបានថែរក្សាឱ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះនិងមានការបាត់បង់។

លោកបញ្ជាក់ថា ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរបានយកសមុច្ច័យទាំងនោះមកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជនបានទស្សនានិងឈ្វេងយល់៕

អត្ថបទដែលជាប់ទាក់ទង