**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

បុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនឹងបង្កើនចំនួនភ្ញៀវទេសចរ មកទស្សនាកម្សាន្ត

ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងរួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង- ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ“ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួម ចំណែកជំរុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ។ នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យទន្លេលើកទី៨នេះ រំពឹងថា នឹងមានទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប។

បើទោះបីជាខេត្តសៀមរាបធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំពិធីឬព្រឹត្តិការណ៍ធំៗជាច្រើនលើក ច្រើនសារួចមកហើយក៏ពិតមែន ប៉ុន្តែសម្រាប់ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងមួយរបស់ខេត្តសៀមរាប។ បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ពិធីនេះរៀបចំនៅទីតាំងចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់នៃក្រុងសៀមរាប ខណៈដែលអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាបដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៨ នាពាក់កណ្តាលខែមីនា នឹងត្រូវប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ មកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តសៀមរាប បានចង្អុលបង្ហាញ ដល់អង្គភាព និងរដ្ឋបាលក្រុងស្រុក ដែលពាក់ព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយ ជាពិសេសរៀបចំ សោភណភាព សន្តិសុខសណ្តាប់ធ្នាប់ អនាម័យតាមដងផ្លូវ សម្អាតតាមដងស្ទឹង រៀបតុបតែងលម្អទីក្រុងបន្ថែម និងការសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋដែលគ្រោងចូលមកកម្សាន្ត។

លោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះរដ្ឋបាលខេត្តបានចូលរួមបង្កើតក្រុម ការងារ ជាមួយអន្តរក្រសួង ក៏ដូចជាសេចក្តីសម្រេចរបស់ក្រសួងទេស ចរណ៍ក្នុងការរៀបចំក្រុមការងារ ក៏យើងបានរៀបចំរួចរាល់ហើយ។ ទី២. ឯកឧត្តមអភិបាលខេត្តបានចង្អុលបង្ហាញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកដែលពាក់ព័ន្ធ ក្នុងការរៀបចំនូវសោភណភាព សន្តិសុខ សណ្តាប់ធ្នាប់អនាម័យ និងការសម្រួលចរាចរផ្សេងៗដល់បងប្អូនប្រជាពល រដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលគ្រោងមកលេងក្នុងពិធីបុណ្យទន្លេខាងមុខ។ យើងបានប្រជុំណែនាំទៅរដ្ឋបាលក្រុងស្រុកទាំងអស់រួចរាល់ហើយៗពេលនេះគាត់គ្រោងរៀបចំនូវសោភណភាព ការអនាម័យតាមដងផ្លូវ ជាពិសេសផ្លូវជាតិលេខ៦ ដែលជាចរាចរហូរចូលនៃភ្ញៀវទេសចរយើង ក៏ដូចជារដ្ឋបាលក្រុងគាត់រៀបចំអនាម័យ សោភណភាពក្នុងក្រុង ។ពាក់ព័ន្ធនេះក៏មានការសម្អាតដងស្ទឹង ការតុបតែងភ្លើងលម្អបន្ថែមដើម្បីស្វាគមន៍ទេសចរយើង។

លោកបន្តថា ពិធីបុណ្យទន្លេលើកទី៨នេះ ត្រូវរៀបឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ តាមបណ្តោយដងស្ទឹងសៀមរាបដោយមានសកម្មភាព និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា៖ កម្មវិធីសម្តែងសិល្បៈ ការប្រគុំតន្ត្រី ពិព័រណ៍ផលិតផលពាណិជ្ជកម្មកសិកម្ម ម្ហូបអាហារ ដោយមានស្តង់ចំនួនជាង២៣០ស្តង់ កម្មវិធីជិះទូកកម្សាន្ត និងរួមបញ្ចូលកម្មវិធីជាច្រើនទៀត ដែលកម្មវិធីទាំងនោះភ្ញៀវទេសចរអាចចូលរួមកម្សាន្ត ដោយក្តីសប្បាយរីករាយ។
នៅក្នុងកម្មវិធីដែលបានប្រកាសដោយក្រសួងទេស ចរណ៍នេះ គឺមានសកម្មភាពជាច្រើនក្នុងនោះកម្មវិធីកម្សាន្តមានតន្ត្រី កម្មវិធីជិះកង់ និងកម្មវិធីរត់ប្រណាំងជាដើម ។មានមួយចំនួនធំគឺកម្មវិធីកម្សាន្ត កម្មវិធីបាញ់ធ្នូ កម្មវិធីប្រដាល់ គឺមានជាច្រើននិយាយរួមទេសចរដែលមកចូលរួមពិធីបុណ្យទន្លេអាចចូលរួមគ្រប់សកម្មភាពកម្សាន្តសប្បាយ ។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ទៀតថា៖ ការសម្រេចរបស់រាជរដ្ឋាភិបាលរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងប្រតិបត្តករទេសចរទាំងអស់នៅក្នុងខេត្ត ព្រោះពួកគាត់នឹងអាចទទួលបានប្រាក់ចំណូលពីការលក់ផលិតផលរបស់ខ្លួន លើគ្រប់វិស័យ ។

លោកលីវណ្ណៈបង្ហាញការព្យាករ ណ៍របស់ ក្រសួងទេសចរណ៍ ពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងមកចូលរួមទស្សនាកម្សាន្តនាបុណ្យទន្លេថា « ខាងក្រសួងក៏បានរំពឹងថា មានភ្ញៀវទេសចរប្រហែលជិតមួយលាននាក់ នឹងមកទស្សនាខេត្តសៀមរាបយើងអ៊ីចឹងចំណូលនៃភ្ញៀវទេសចរទាំងអស់ហ្នឹង គឹបានចាក់គ្រប់ដល់សរសៃឈាមនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបយើង បូករួមទាំងពលរដ្ឋដែលប្រកបវិស័យកសិកម្ម ក៏ជាអ្នកទទួលផលប្រយោជន៍ដោយប្រយោលពីវិស័យទាំងអស់នេះដែរ។ អ៊ីចឹងកម្មវិធីបុណ្យទន្លេនេះ ពិតជាផ្តល់សារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាបយើង ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមថ្លែងអំណរ គុណប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ ក្នុងការជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តបន្ទាប់ពីកូវីដមក រហូតដាក់ចេញឆ្នាំ២០២៤នេះ ជាឆ្នាំទស្សនាខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង