**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ

អង្គការ UNDP សន្យានឹងជួយគាំទ្រដល់កម្ពុជា ចំពោះការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យ លោក Christophe Bahuet អនុប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ៥ឆ្នាំ ២០២៤-២០២៨, កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសលើការត្រៀមខ្លួនសម្រាប់ការបញ្ចប់ការសិក្សារបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)។

ថ្លែងក្នុងជំនួប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអំណរគុណដល់លោក Christophe Bahuet ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងបេសកកម្មរបស់លោកមកប្រទេសកម្ពុជា អញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីនៅទីស្តីការក្រសួងផែនការនាពេលនេះ។

ជាការឆ្លើយតប លោក Christophe Bahuet បានមានប្រសាសន៍ថ្លែងអំណរគុណ និងចូលរួមអបអរសាទរចំពោះការចូលកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងផែនការ ដែលជាតួនាទី និងជាក្រសួងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ កសាង និងរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗជូនរាជរដ្ឋាភិបាល។

សមភាគីទាំងពីរ បានពិភាក្សាគ្នាលើដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០២៤-២០២៨ ដើម្បីអង្គការ UNDP បន្ស៊ីការងារឱ្យស្របគ្នាជាមួយផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាអនុវត្តឱ្យសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs)។ ក្នុងកិច្ចពិភាក្សាគ្នានេះផងដែរ សមភាគីទាំងពីរក៏បានពិភាក្សាលើក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើមុំមួយ គឺការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងថែមទៀត។

ពាក់ព័ន្ធនឹងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាផ្នែកមួយនៃការគាំពារសង្គម ដែលអង្គការ UNDP បានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ជាពិសេសក្នុងដំណាក់កាលការរីករាលជំងឺកូវីដ១៩ អង្គការUNDP បានផ្តល់នូវតាប្លេត(Tablet) ចំនួន ១៧០០គ្រឿង ដល់ក្រសួងផែនការ និងការចំណាយលើប្រព័ន្ធគ្រប់គ្រងតាប្លេតសម្រាប់ប្រមូលទិន្នន័យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រួសារក្រីក្រ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និង សំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជូនដល់ក្រសួងផែនការ ដោយឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអរគុណ និងស្នើឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីឱ្យកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ មានប្រសិទ្ធភាពកាន់តែប្រសើរឡើង។

ចំពោះការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) របស់កម្ពុជា អង្គការ UNDP សន្យានឹងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ក្នុងការរៀបចំដំណើរការត្រៀមខ្លួនចាកចេញរបស់កម្ពុជាដោយរលូន សម្រេចបានតាមផែនការដែលបានកំណត់។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី និងលោក Christophe Bahuet បានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និង UNDP ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង