**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ណែនាំឱ្យអភិបាលក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់លើការដឹកនាំ ចាត់ចែង និងគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារកំណត់

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការដឹកនាំ ការចាត់ចែង និងការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារដែលបានកំណត់

នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប និងសិក្ខាកាមដែលអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រមាណជា២០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយក៏ជាវិស័យអាទិភាពទី១នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហេតុដូចនេះ ចាំបាច់ត្រូវផ្តោតលើកកម្ពស់គុណភាពអប់រំ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានបន្តថា មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ជាមុខងារកាតព្វកិច្ច ដែលរាជរដ្ឋាភិបាលបានធ្វើការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាជំហានៗដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាបាននូវគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានបំពេញលក្ខខណ្ឌនានា ដើម្បីធានាបានថារដ្ឋបាលក្រុង ស្រុក ខណ្ឌមានលទ្ធភាព និងសមត្ថភាពអនុវត្តមុខងារអប់រំ និងផ្ដល់សេវាអប់រំដល់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន យ៉ាងហោចណាស់ត្រឹមកម្រិតស្តង់ដារ។

បន្ថែមពីនេះ ឯកឧត្តម សក់ សេដ្ឋា បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការដឹកនាំ ការចាត់ចែង និងការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារដែលបានកំណត់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការគ្រប់គ្រងបុគ្គលិកអប់រំដែលបានផ្ទេរ ជាពិសេសគ្រូបង្រៀន ការជ្រើសរើស និងតែងតាំងមន្ត្រីបុគ្គលិកអប់រំដែលមានសមត្ថភាពប្រកបដោយតម្លាភាព និងយុត្តិធម៌។ ឯកឧត្តម ក៏បានណែនាំឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធាន និងហិរញ្ញវត្ថុដែលបានផ្ទេរសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ក្រុមការងារអន្តរក្រសួង នឹងបន្តការងារសម្របសម្រួល ត្រូវផ្ដល់ការគាំទ្រ និងតាមដានជាប្រចាំនូវការអនុវត្តមុខងារអប់រំទាំងនេះ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា មុខងារអប់រំនឹងបន្តមានការកែលម្អប្រកបដោយប្រសិទ្ធភាពទាំងលើការគ្រប់គ្រង និងគុណភាពនៃការផ្ដល់សេវាអប់រំ សំដៅលើកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃមុខងារអប់រំស្របតាមគោលការណ៍ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង