**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ

តៃវ៉ាន់​មិន​ចាត់​ទុក​ការ​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ចិន​ដែល​ជាការជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត

តៃប៉ិ៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានឲ្យដឹងថា ខ្លួនមិនបានពិចារណាលើការបាញ់បង្ហោះផ្កាយរណបរបស់ចិន ដែលគ្រាប់រ៉ុក្កែតបានហោះពីលើកោះតៃវ៉ាន់ ភាគខាងត្បូងជាការប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោត នៅមុនការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃសៅរ៍ ទី១៣ ខែមករា។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានចេញការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសខុសឆ្គង បន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់ចិនដែលផ្ទុកផ្កាយរណបវិទ្យាសាស្ត្របានហោះពីលើភាគខាងត្បូងកោះតៃវ៉ាន់ក្នុងរយៈកម្ពស់ជាង ៥០០ គីឡូម៉ែត្រ។ ក្រោយ​មក​ក្រសួង​ការពារ​ជាតិ​បាន​សុំ​ទោស​ចំពោះ​ពាក្យ​ខុស​ជា​ភាសា​អង់គ្លេស​ដែល​ប្រើ​ពាក្យ​ មីស៊ីល។

ការិយាល័យប្រធានាធិបតីរបស់កោះតៃវ៉ាន់ ឆ្លើយតបនឹងសំណួរថាតើខ្លួនបានចាត់ទុកការជ្រៀតជ្រែកលើការបាញ់បង្ហោះផ្កាយរណបក្នុងការបោះឆ្នោតនោះ បានបញ្ជាក់ថា ខ្លួនមិនគិតថាមានហេតុផលនយោបាយនោះទេ។

បន្ទាប់ពីក្រុមសន្តិសុខជាតិបានវិភាគព័ត៌មានពាក់ព័ន្ធជារួម និងយកទៅពិចារណាលើការវាយតម្លៃព័ត៌មានរបស់សម្ព័ន្ធមិត្តអន្តរជាតិផ្សេងៗ ការប៉ុនប៉ងនយោបាយអាចនឹងត្រូវលុបចោល វាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។

ខណៈពេលដែលការបាញ់រ៉ុក្កែតនេះបានបង្កឱ្យមានការជូនដំណឹងមិនពិត តៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួនជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលនៅទីក្រុងតៃប៉ិ បានចោទប្រកាន់ក្រុងប៉េកាំងម្តងហើយម្តងទៀតថាព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតមិនថាតាមរយៈយោធា នយោបាយ សេដ្ឋកិច្ច ឬមធ្យោបាយផ្សេងទៀត។ ប្រទេសចិនបានដាក់ស្លាកការចោទប្រកាន់ទាំងនោះថា ល្បិចកខ្វក់។

រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់កំពុងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានបរទេស នៅពេលដែលការជូនដំណឹងដ៏រន្ធត់បានបន្លឺឡើងតាមទូរស័ព្ទនៅក្នុងបន្ទប់ដោយប្រើពាក្យថា ការបាញ់បង្ហោះផ្កាយរណបដោយប្រទេសចិន ជាភាសាចិន និង មីស៊ីល ជាភាសាអង់គ្លេស។

លោកបានពណ៌នាការបាញ់បង្ហោះនេះថាជាផ្នែកនៃគំរូនៃការយាយីរបស់ជនជាតិចិន ដូចករណីថ្មីៗនៃប៉េងប៉ោងរបស់ចិនដែលប្រទះឃើញនៅលើកោះនេះ។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង