**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

កូរ៉េខាងជើងចាប់ផ្តើមប្រតិបត្តិការផ្កាយរណបចារកម្ម

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍ បន្ទាប់ពីប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួនកាលពីខែមុន ក្នុងសកម្មភាពដែលទាក់ទាញទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

KCNA បានលើកឡើងថា ការិយាល័យប្រតិបត្តិការផ្កាយរណបថ្មីនៅមជ្ឈមណ្ឌលគ្រប់គ្រងទូទៅទីក្រុងព្យុងយ៉ាងនៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ (NATA) បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយនឹងរាយការណ៍ព័ត៌មានដែលទទួលបានទៅកាន់ការិយាល័យឈ្លបយកការណ៍នៅកងទ័ព និងអង្គភាពសំខាន់ៗផ្សេងទៀត។

កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយបញ្ជូនរូបថតនៃសេតវិមាន មន្ទីរបញ្ចកោណ មូលដ្ឋានយោធាអាមេរិក និង តំបន់គោលដៅ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទង្វើនេះបានបង្កើនភាពតានតឹងក្នុងតំបន់ និងជំរុញឱ្យមានការដាក់ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាងមិនទាន់បានបញ្ចេញរូបភាពណាមួយពីផ្កាយរណបមកទល់ពេលនេះទេ ដោយទុកឱ្យអ្នកវិភាគ និងរដ្ឋាភិបាលបរទេសជជែកវែកញែកថាតើផ្កាយរណបថ្មីនេះពិតជាមានសមត្ថភាពយ៉ាងណា។

នៅក្នុងអត្ថបទដាច់ដោយឡែកមួយដែលធ្វើឡើងដោយ KCNA កាលពីថ្ងៃអាទិត្យ អ្នកអត្ថាធិប្បាយយោធាកូរ៉េខាងជើងដែលមិនស្គាល់អត្តសញ្ញាណម្នាក់បានឲ្យដឹងថា កូរ៉េខាងត្បូងត្រូវបានស្តីបន្ទោសចំពោះការបំបែកកិច្ចព្រមព្រៀងកសាងទំនុកចិត្តយោធារបស់ពួកគេ ដោយគ្រាន់តែបញ្ជាក់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនដូចអ្វីដែលប្រទេសផ្សេងទៀតបានធ្វើផងដែរ។

ប្រភព៖ REUTERS

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង