**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

សម្តេចធិបតី អំពាវនាវឲ្យពលរដ្ឋចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យអុំទូកនៅឆ្នាំនេះ ខណៈនៅឆ្នាំនេះ មានទូកងប្រមាណជាង៣០០ទូកបានចូលរួមប្រកួតប្រជែង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសប្បាយទាំងអស់គ្នា ខណៈនៅឆ្នាំនេះ មានទូកងប្រមាណជាង៣០០ទូកបានចូលរួមប្រកួតប្រជែង និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប មានវត្តមាននៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេច បានអញ្ជើញបន្តចុះជួបកម្មករ និយោជិត គម្រប់លើកទី១០ បំពេញកិច្ចសន្យារបស់សម្តេចតេជោ ហ៊ុន សែន។ ជំនួបលើកទី១០នេះ ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ជាង១ម៉ឺន៨ពាន់នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងផងដែរថា ក្នុងចំណោមទូកង ប្រមាណជាង៣០០ទូកដែលបានមកចូលរួមប្រកួតប្រជែង ក្នុងនោះសម្តេចធិបតីបានឧបត្ថម្ភទូកងចំនួន២០ទូក និងសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភចំនួន២០ទូក។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា «៥ថ្ងៃទៀតយើងបុណ្យអុំទូក ក៏សូមអបអរសាទរទុកជាមុន ឆ្នាំនេះយើងមាន៣០០ទូកជាង។ ខ្ញុំឧបត្ថម្ភ២០ទូក ហើយសម្តេចតេជោក៏ឧបត្ថម្ភ២០ទូកដែរ។ ម្សិលមិញឃើញគាត់ថាចាប់ចូលបីគូ ចុងក្រោយដាក់ចូលគ្នា»។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមដើរលេង ទស្សនា ការប្រណាំងទូកកម្សាន្តសប្បាយទាំងអស់គ្នា ហើយពិធីនេះមានការបណ្តែតប្រទីបប្រមាណ៣០ នៅតាមដងទន្លេព្រមទាំងមានការរៀបចំនូវការប្រគុំតន្រ្តីនានាទៀតផង។ ហើយជាមួយគ្នានេះ សម្តេចធិបតីថែមទាំងបានជូនពរដល់អ្នក ដែលមិនទាន់មានគូរ បន្ទាប់ពីបុណ្យអុំទូករួច ឱ្យមានគូរដូចគេ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង បន្ទាប់ពិធីបុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានខកខានក្នុងការប្រារព្ធប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩, កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុន និងបញ្ហាមួយទៀត ៕

អត្ថបទដែលជាប់ទាក់ទង