**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំទាំងយប់ទាំងថ្ងៃ សហការជាមួយអ៊ីស្រាអែល ដើម្បីធានាថាពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការការពារ និងសុវត្ថិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអះអាងថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលយើងបានខិតខំបន្តជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យនិស្សិតរបស់យើងនៅទីនោះទទួលបាននូវការការពារ និងទទួលបាននូវសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាងនាមឱ្យរាជរដ្ឋាភិបាលសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពនិស្សិតខ្មែររបស់យើងមួយរូបគឺលោក ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងកងទ័ពហាម៉ាស ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ ។

សម្ដេចធិបតី បញ្ជាក់ថា «ខ្ញុំយកឱកាសនេះបញ្ជាក់ជូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើងជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលយើងបានខិតខំបន្តជាប់ជាប្រចាំខិតខំទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឱ្យនិស្សិតរបស់យើងនៅទីនោះទទួលបាននូវការការពារនិងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមផ្ទុះឡើងសម្តេចបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធមានចាប់ផ្តើមស្រាវជ្រាវរកពលរដ្ឋខ្មែរមានប៉ុន្មាននាក់នៅកន្លែងសុវត្ថិភាពហើយ ឬនៅ ដែលមកដល់ពេលនេះយើងស្រាវជ្រាវរកឃើញមានចំនួន ៤៥០ នាក់ ហើយយើងបានជន្លៀសមកកាន់កន្លែងសុវត្តិភាពចំនួន ៣២៣នាក់ នៅសល់ប្រមាណ ១៣១ នាក់ទៀតដែល ស្ថិតនៅកន្លែងហានិភ័យ ដែលយើងកំពុងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ៕

អត្ថបទដែលជាប់ទាក់ទង