**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ពិព័រណ៍ចិន-អាស៊ានលើកទី២០បង្កើនអានុភាពកសាងសេដ្ឋកិច្ចតំបន់ប្រកបដោយភាពរឹងមាំ

ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាននិងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ក្នុងឆ្នាំ២០២៣នេះដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍មួយប្រកបដោយភាពសុខដុមនិងវាសនាតែមួយ និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ានជាដើម។

ពិព័រណ៍ចិន-អាស៊ាន ជាពេលវេលាដ៏សមស្របលើដំណើរការដ៏ល្អប្រសើរនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិននិងអាស៊ានក្នុងការជំរុញបន្ថែមនូវកំណើនទំហំពាណិជ្ជកម្មរបស់អាស៊ាន-ចិនដែលបានកើនដល់៧២២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ ហើយក៏ជាការលើកទឹកចិត្តដល់បណ្តាសហគ្រាសនានាចូលរួមជាកម្លាំងកាន់តែសកម្មលើសកម្មភាពពាណិជ្ជកម្មថែមទៀតដែរ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ សហគ្រាសដែលចូលរួមពិព័រណ៍ចិន-អាស៊ានលើកនេះមានចំនួនជិត២០០០ ហើយទំហំសរុបសម្រាប់តាំងពិព័រណ៍គឺ ១សែន២ពាន់ម៉ែត្រក្រឡា រីឯទំហំតំបន់តាំងពិព័រណ៍បរទេស គឺលើសពី៣០% ក្នុងនោះតំបន់តាំងពិព័រណ៍ទំនិញអាស៊ានបានទាក់ទាញសហគ្រាសម៉ាកល្បីឈ្មោះទ្រង់ទ្រាយធំរបស់ប្រទេសអាស៊ានចំនួនប្រហែល៦៤០ចូលរួមពិព័រណ៍លើកនេះ។

ពិព័រណ៍ចិន-អាស៊ាន ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិននិងអាស៊ានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ដែលអាចឱ្យយើងវាយតម្លៃបានយ៉ាងច្បាស់ថាទំនាក់ទំនងរវាងចិននិងអាស៊ានកាន់តែជិតស្និតនិងរឹងមាំទោះបីជាប្រទេសទាំងអស់កំពុងហែលឆ្លងកាត់នូវស្ថានភាពលំបាករៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏ចិននិងអាស៊ានបានបោះជំហានរួមគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួម ហើយចិននិងអាស៊ានកំពុងបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមគ្នា។ ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរីនិងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។

ពិព័រណ៍ចិន-អាស៊ាន បានផ្តល់ជាសក្ខីកម្មដែលមិនអាចប្រកែកបានថា ចិននិងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ជាក់ស្តែងនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានលើសពី៦.៥២ពាន់ពាន់លានយាន់កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរវាងគ្នាទៅវិញទៅមកចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣នេះ ដោយបានជំរុញពាណិជ្ជកម្មចិន-អាស៊ានបានឈានដល់ ៤.១១ពាន់ពាន់លានយាន់ កើនឡើង១.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញពីទិសដៅខាងមុខដែលអាស៊ាននិងចិនត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនិងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀតតាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។

ពិព័រណ៍ចិន-អាស៊ាន បានលើកទឹកចិត្តដល់ការបង្កើតប្លុកពិព័រណ៍បច្ចេកវិទ្យាឌីជីថលជាលើកដំបូងដែលជាការបង្ហាញឱ្យឃើញនូវការរួមកម្លាំងរវាងប្រទេសចិនជាមួយអាស៊ានចាប់យកនូវកាលានុវត្តភាពជាប្រវត្តិសាស្ត្រដែលបានផ្តល់ឲ្យដោយបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចដោយប្រើប្រាស់នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងនវានុវត្តន៍បន្ថែមទៀត ដែលក្នុងនោះក្រុមហ៊ុនដ៏ឆ្នើមចំនួន១៦៦ក្នុងមុខរបរឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលបច្ចេកវិទ្យាថ្មីៗ និងផលិតផលថ្មីៗមួយចំនួនធំត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យាឌីជីថលលើកនេះ។

ជារួម ពិព័រណ៍ចិន-អាស៊ាន ជាការប្តេជ្ញាចិត្តខ្ពស់រវាងចិននិងអាស៊ានដែលតែងបានប្រកាន់ខ្ជាប់នូវច្បាប់នានារបស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចតំបន់អាស៊ីមួយដែលបើកចំហ។ តាមរយៈពិព័រណ៍ចិន-អាស៊ានរយៈពេល២០ឆ្នាំនេះបានផ្តល់ផលជាច្រើនក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសចិននិងអាស៊ាននឹងបង្កើនកិច្ចគាំទ្ររបស់ខ្លួនទៅលើពហុភាគីនិយម ស្របពេលដែលប្រទេសចិននិងអាស៊ានកំពុងបន្តការអភិវឌ្ឍខ្លួនឯង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង