**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​

ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ៖ កម្ពុជាមិនរារែកក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងឡាយ ដែលនាំ​ប្រយោជន៍​​​សម្រាប់កិច្ចអភិវឌ្ឍន៍នោះឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេច​ថា កម្ពុជាមិនរារែកក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងឡាយ ដែលនាំ​ប្រយោជន៍​​​សម្រាប់កិច្ចអភិវឌ្ឍន៍នោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន​ក្រោយ​ដំណើរ​​​បំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៅក្នុង​ប្រទេសចិន ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឈរលើមូល​ដ្ឋានសំខាន់ៗមួយចំនួន រួមមានការអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន, ផល​ប្រយោជន៍​ផ្នែកសេដ្ឋកិច្ច ដែលចិនជាប្រទេសផ្តល់ជំនួយ និងវិនិយោគឈានមុខគេនៅ​កម្ពុជា​។ បន្ថែមពីនោះ ដោយសារសម្តេចធិបតី ត្រូវចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទី​ក្រុង​​ណាននីង និងមួយវិញទៀត ជារបៀបរបបនៃទំនាក់ទំនងការបរទេស រាល់មេ​ដឹក​នាំ​​​ប្រ​ទេស​​ទើបឡើងកាន់តំណែងថ្មីថ្មោង គឺតែងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជា​មិត្ត ដើម្បី​រឹតចំណងមិត្តភាព។

ឯកឧត្ដមបន្តថា ការប្រជែងអំណាចភូមិសាស្ត្រនយោបាយ បានធ្វើឱ្យចិន ក្លាយទៅជាប្រទេសត្រូវប្រកួត​ប្រជែង​យ៉ាងខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រកាន់របបសេរីមួយចំនួនទៀត។ ត្រង់ចំណុចនេះ នាំឱ្យមានការលើកសំណួរថា តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននេះ អាចនាំឱ្យមានឧបសគ្គក្នុងការកសាងទំនាក់ទំនងល្អ​ជា​មួយអាមេរិក និងប្រទេសលោកសេរីដទៃទៀតដែរទេ?

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចថា របៀបធ្វើទំនាក់ទំនងរបស់ប្រទេសក្នុងពិភព​លោក​នាពេលបច្ចុប្បន្នមិនមានទម្រង់ផ្តាច់មុខដូចពេលសង្គ្រាមត្រជាក់នោះឡើយ។ ការ​ធ្វើ​ទំនាក់ទំនងរវាងប្រទេស និងប្រទេសបច្ចុប្បន្ននេះ គឺពឹងផ្អែកធំទៅលើកត្តាផលប្រយោជន៍។

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់ថា «សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិមិនមែនផ្តោតទៅលើមនោគមន៍វិជ្ជានៅលើនយោបាយសុទ្ធសាធដូចកាលសម័យសង្គ្រាមត្រជាក់ទេ។ សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិផ្តោត​ជា​ពិសេស​​​លើ​មូលដ្ឋានសេដ្ឋកិច្ច មូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាធំ នៅទីណាដែលនាំមក​នូវប្រយោជន៍​​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យប្រជាជាតិកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខ កម្ពុជាអត់ត្រូវ​រា​រែក​ក្នុងការទាក់ទងជាមួយនោះឡើយ។ ទន្ទឹមហ្នឹង កម្ពុជា មិនចាត់ទុក​ប្រទេស​ណាជា​សត្រូវ​នោះទេ»។

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចផងដែរថា ប្រទេសចិន នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេស​កា​រ​ធ្វើឱ្យបន្ស៉ីគ្នាលើកិច្ចអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាលលើកិច្ច​អភិវឌ្ឍន៍ផ្នែកថាមពល និងកសិកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង