**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

បុរសវ័យចំណាស់ម្នាក់ មានជម្ងឺប្រចាំកាយ ឈ្លាតទៅនេសាទត្រី ជួបគ្រោះអកុសលធ្លាក់ពីលើទូកលង់ទឹកស្លាប់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីលើទូកពេលទៅរកត្រីបណ្តាលឲ្យលង់ទឹកស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ ខេសីហា ឆ្នាំ២០២៣ នៅចំណុចព្រែកតាសោម ស្ថិតនៅក្នុង ភូមិបត់ត្រង់ ឃុំប្រាសាទ ព្រំប្រទល់រវាងឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ យ៉េង នល់ ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបន្តថា៖ ឆ្លងតាមការបំភ្លឺពីឈ្មោះ ហួ វុន ភេទស្រី អាយុ ៦៧ឆ្នាំ ( ត្រូវជាប្រពន្ធ សាកសព) បានរៀបរាប់ ប្តីរបស់គាត់ជម្ងឺប្រចាំកាយស្គមស្គាំង( កើតរបេង) ។មុនកើតហេតុ គាត់ទាំងពីរនាក់ប្ដីប្រពន្ធព្រមទាំងចៅប្រុសតូចម្នាក់ផងនោះ បានទៅរកនេសាទត្រីនៅក្នុងព្រែក ពេលដែលប្ដីរបស់គាត់ កំពុងតែចងដើមកំប្លោកទុកសម្រាប់ហ៊ុំ យកត្រីស្រាប់តែធ្លាក់ពីលើទូកស្មាច់ចូលទៅក្នុងទឹកព្រែកមានជម្រៅប្រហែលជាង ៣ម៉ែត្រ ហើយគាត់ក៏ខំស្រវ៉ាចាប់ទាញដៃប្ដីឡើងមកទូកដែរតែត្រូវរបូតដៃទៅវិញចូលទៅក្នុងទឹកបាត់ទៅដោយពុំឃើញផុសមកវិញសោះ ទើបគាត់អ៊ុំទូកទៅរកហៅបងប្អូនអ្នកដែលនៅរកនេសាទក្បែរនោះ ចម្ងាយប្រហែល ២០០ម៉ែត្រ ដើម្បីជួយរកប្ដីរបស់គាត់ តែពេលរកឃើញស្រង់ពីក្នុងទឹក ឡើងមកលើគោកប្ដីរបស់គាត់ មានសភាព ស្ដូកស្ដឹង ។

លោកវរសេនីយ៍ទោ ទេ រដ្ឋា បានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានបានបង្កើតគណៈកម្មាការត្រួតពិនិត្យសព មានសមាសភាព ១- នគរបាលប៉ុស្តិ៍ប្រាសាទ,២- គ្រូពេទ្យឃុំប្រាសាទ,៣- សមាជិកក្រុមប្រឹក្សាឃុំប្រាសាទ,៤- អនុភូមិទន្លាប់,៥- កូនប្រពន្ធរបស់ជនរងគ្រោះ ឃើញថា នៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នៅឡើយ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រកដមែន ៕

អត្ថបទដែលជាប់ទាក់ទង