**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ គាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងក្រុងសំរោង

ភ្នំពេញ៖ កម្លាំងនគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល, កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ វ៉ាន់ វាសនា ហៅ វិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង
២-ឈ្មោះ ភួយ វ៉ាន់ឌី ហៅ ជេម ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងចន្លោះ ០០:០០នាទី ដល់ម៉ោង ០៤:០០នាទី និងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី លួចមានស្ថានទម្ងន់ទោស និងករណី ប៉ុនប៉ងលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ចូលលួចយកបានប្រាក់ចំនួន ២៣,៥៥០,០០០រៀល និងទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ, ជនរងគ្រោះឈ្មោះ ម៉ែន សំអន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ៤,២៨០,០០០រៀល, ជនរងគ្រោះឈ្មោះ យឿន តុង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ២,៥០០,០០០រៀល និងកាតទូរសព្ទប្រហែល ៥០ដុល្លាអាមេរិច, ជនរងគ្រោះឈ្មោះ សៀត ណែត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ពុំទាន់បានលួចយកបានអ្វីទេ ដោយសារម្ចាស់ផ្ទះមកទាន់។ សរុបការបាត់បង់ប្រាក់ ចំនួន ៣០,៣៣០,០០០រៀល, កាតទូរស័ព្ទ ចំនួន ៥០ដុល្លាអាមរិច និងទូរស័ព្ទដៃ ម៉ាក Oppo ចំនួន ០១គ្រឿង។

ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន ០៤លើក។

បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង