**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ

មិនមើលនិងភ្នែក! មន្រ្តីទេសចរណ៍ខេត្តបាត់ដំបង យកចិត្តទុកដាក់ចំពោះស្ត្រីជនជាតិបារាំង ដែលរងរបួសដោយសារលោតចុះពីម៉ូតូកង់៣

បាត់ដំបង៖ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីទេសចរណ៍ខេត្តបាត់ដំបង បានយកចិត្តទុក ករណីស្ត្រីជនជាតិបារាំងមួយរូបដែលរងរបួសដោយសារលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង។

ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយបម្រើការងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។

ស្រ្តីរូបនោះបានជិះឡានក្រុងពេលយប់មកដល់បាត់ដំបង ប្រហែលម៉ោង៤ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ហើយបានប្រាប់ឱ្យPass App ដឹកគាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេល មកដល់មុខសណ្ឋាគារហើយ Pass App មិនបានដាក់គាត់ចុះតាមគោលដៅ ដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏Pass App មិនឈប់ដែរ បែរជាព្យាយាមជិះពង្វាងគាត់ទៅផ្លូវ ស្ងាត់។ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើPass App ធ្វើឲ្យមានរបួសបាក់ម្រាមដៃ និងរបកមុខមាត់។

បើតាម លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា កម្លាំងនគរបាល និងមន្រ្តីជំនាញមន្ទីរទេសចរណ៍ខេត្តបានសហការគ្នាយ៉ាងសស្រាក់ស្រាំក្នុងការចុះពិនិត្យទីតាំងកើតហេតុ និងស្វែងរកមុខជនបង្កហេតុដែលជាម្ចាស់ម៉ូតូកង់បី ដឹកភ្ញៀវទេសចរជនជាតិបារាំង។គិតមកដល់ពេលនេះ ក្រុមការងារបានកំណត់មុខសញ្ញាបានមួយចំនួនហើយ និងបន្តដុតដៃដុតជើងបន្ថែមដើម្បីឃាត់ខ្លួនជនបង្កហេតុរូបនេះ។

លោក បានថ្លែងឱ្យដឹងបន្ថែមថា កញ្ញា អេលែន ជាជនរងគ្រោះ បានស្តែងនូវការថ្លែងអំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុកដាក់និងជួយដល់រូបគាត់ ពេលនេះគាត់មានអារម្មណ៍កក់ក្តៅវិញហើយ។

ជាមួយគ្នានោះ លោក កែវ ផុង ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន បានចុះទៅជួបស្ត្រីរងគ្រោះព្រមទាំងនាំយកថវិការបស់សម្តេចតេជោទៅជួយសម្រាប់ការព្យាបាលរបួសហើយជូនរូបនាងទៅដាក់ពាក្យបណ្តឹងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង