**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

មុខសញ្ញាចាស់​ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ចំនួន០២ដង​ (ឆក់ខ្សែក​ និងឆក់កាបូប)​ ​ត្រូវបានកម្លាំងជំនាញ ​នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាចាស់​ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ចំនួន០២ដង​ (ឆក់ខ្សែក​ និងឆក់កាបូប)​ ​ត្រូវបានកម្លាំងជំនាញ ​នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួនបាន។

ករណីទី០១​
-នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី​ បានធ្វេីសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងឈប់ម៉ូតូខ្ចប់គុយទាវ​ បានសម្រេច​ នៅចំណុច​មុខហាងគុយទាវអង្គរជុំ​ ដែលស្ថិតនៅផ្លូវលេខ​៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។​ បន្ទាប់ពីជនសង្ស័យ​ បានធ្វេីសកម្មភាពរួច​ ក៏បានយកខ្សែក​ ទៅលក់នៅតូប០១កន្លែង​ ក្នុងផ្សារឈូកមាស​ បានប្រាក់ចំនួន​ ៧៥០ដុល្លារ​។

ករណីទី០២
-នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង ២២និង៣០នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ កំពុងជិះម៉ូតូបានសម្រេច នៅចំណុចផ្លូវ​លេខ២៦៥ កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះ​សម្ភារៈក្នុងកាបូបមាន​ ទូរស័ព្ទម៉ាក​ អាយហ្វូន​ ១៣​ ពណ៌ផ្កាឈូក​ និងបានយកទៅលក់បុរសម្នាក់​ បានប្រាក់ចំនួន​ ៤៨០ដុល្លារ​។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ និងមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានធ្វេីការស្រាវជ្រាវតាមរយៈកាម៉េរ៉ាសុវត្ថិភាព ទេីបកំណត់មុខសញ្ញាបានរហូតឈានដល់ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣​ វេលាម៉ោង ២៣និង៤០នាទី​ ត្រង់ចំណុច​ផ្លូវ​លេខ១៧២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក៏បានប្រទះឃេីញជនសង្ស័យខាងលេី​ និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១.ឈ្មោះ សុវណ្ណ​ ឧត្តមរង្សី ហៅ​ តួ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក​ ហុងដាឃ្លីក ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1KA-2583 (មិនប្រក្រតី)។

បន្ទាប់ពីកម្លាំងជំនាញបានធ្វេីការសាកសួរ​ ជនសង្ស័យខាងលេីរួចមក​ ជនសង្ស័យក៏បានសារភាពថា ពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក​ និងកាបូបពីជនរងគ្រោះទាំងពីរនាក់ពិតប្រាកដមែន​។

កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ ទៅចង្អុលបង្ហាញតូប​ ០១កន្លែង​ ក្នុងផ្សារឈូកមាស​ ដែលខ្លួនបានយកខ្សែក​ ទៅលក់​ ដេីម្បីកម្លាំងជំនាញទៅដកហូតខ្សែក​ យកមកប្រគល់ជូនជនរងគ្រោះវិញ​ ប៉ុន្តែខ្សែកខាងលេី​ ត្រូវបានម្ចាស់តូបរំលាយជាដុំលោហៈធាតុ​ ពណ៌លឿងបាត់ទៅហេីយ​ ប៉ុន្តែម្ចាស់តូបសូមប្រគល់​ដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់ចំនួន០១តម្លឹង​ មកអោយសមត្ថកិច្ច ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីធ្វេីការដកហូតរួចមក​ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វេីការប្រគល់ជូនដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់០១តំឡឹង​ ទៅអោយជនរងគ្រោះវិញ​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង