**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ការនិងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា និងចែកលិខិតថ្លែងអំណរគុណដល់កងកម្លាំង ដែលបានបំពេញភារកិច្ចបានល្អកន្លងមក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋបានល្អក្នុងព្រឹត្តិការណ៍ធំៗដែលមានកន្លងមក ដូចជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេមជាដើម ពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទទួលបានជោគជ័យ ប្របកដោយតម្លាភាព គ្មានអំពើហឹង្សា គ្មានការគំរាមកំហែង ដោយទទួលបាននូវការកោតសរសើរពីគ្រប់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។

ការថ្លែងនេះក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធ ផលកិច្ចប្រតិបតិ្តការប្រចាំខែកក្កដា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តខែបន្ទាប់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការ នគរបាលស្រុក ក្រុង ទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ និងនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនទាំង៣២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថា យើងជាកងកម្លាំងប្រដាប់អាវុធដាច់ខាតត្រូវតែការពារព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋបោះឆ្នោតឲ្យ និងបង្ការទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងមិនឲ្យជនណាមួយមកបំផ្លាញសុខសន្តិភាព ព្រមទាំងការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវទិសដៅជារួម ដោយជម្រុញដល់លោកអិការនគរបាល ស្រុក ក្រុង បន្តស្រាវជ្រាវស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសដែលនៅសេសសល់កំពុងរត់គេចខ្លួន និងបង្រ្កាបឲ្យខាងតែបានរាល់បទល្មើសកើតឡើង ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការរៀបសំណ្តាប់ធ្នាប់សង្គមត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ បន្តផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិ។

ម្យ៉ាងវិញទៀតគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ដើម្បីដោះស្រាយរាល់គ្រោះថ្នាក់ផ្សេងៗកើតមានជាយថាហេតុ ពិសេសគឺគ្រោះទឹកជំនន់ដែលនឹងកើតមាននាពេលខាងមុខ។ ចំពោះការងារព្រំដែន ស្នើឲ្យលោកមេបញ្ជាការ វរសេនាតូចទាំង០៤និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក ក្រុង នៅជាប់ព្រំដែន ត្រូវសហការគ្នាឲ្យបានល្អ ជាមួយកងកម្លាំងពាក់ព័ន្ធនៅតាមព្រំដែន អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកឲ្យបានជិតស្និតដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស ទបស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាងនេះទៀតត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ គោរពឲ្យម៉ឺងម៉ាត់នូវវិន័របស់កងកម្លាំងនរបាលជាតិ ព្រោះវិន័យជាត្រីវិស័យដែលនាំឲ្យមានសេចក្តីថ្លៃថ្នូរ ៕

អត្ថបទដែលជាប់ទាក់ទង