**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

នាយឧត្តមសេនីយ៍ នាង ផាត ចាត់ទុកថាយន្តហោះគ្មានមនុស្សបើក ដែលហោះចូលមកលើព្រំដែនកម្ពុជា ក្នុងខេត្តរតនគិរី គឺជាការរំលោភបំពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះផងដែរ។

ចំពោះបញ្ហាទាក់ទងជាមួយនឹង យន្តហោះគ្មានមនុស្សបើក (Drone) ដែលហោះចូលមកលើព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តរតនគិរី ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានចាត់ទុកថា គឺជាការរំលោភបំពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលសកម្មភាពនេះ កងយុទ្ធពលខេមរភូមិន្ទត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមិនអត់ឱនឱ្យបានជាដាច់ខាត។

ដោយឡែកចំពោះទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ បានចង្អុលបង្ហាញបន្ថែមអំពីផែនការការងារសំខាន់មួយចំនួនទៀតក្នុងនោះមានដូចជា៖ ការត្រៀមគ្រប់លក្ខណៈសម្បត្តិចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបន្តធ្វើកំណែទម្រង់ និងពង្រឹងសមត្ថភាពកងទ័ព ការរៀបចំធ្វើសមយុទ្ធ «ទេវតាសន្តិភាព» រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិន ការបន្តចុះផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ការរៀបចំ និងកែសម្រួលច្បាប់មួយចំនួនដូចជាច្បាប់ស្តីពីការរៀបចំតុលាការយោធា ច្បាប់ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (DRONE)។ ការបន្តចុះស្រាវជ្រាវ និងសិក្សាតំបន់ប្រវត្តិសាស្ត្រយោធាតាមបណ្ដាយោធភូមិភាគ និងតាមដានការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ប៉ៃលិន និងនៅស្រុកអន្លង់វង ខេត្តឧត្តរមានជ័យ និងការរៀបចំទីស្នាក់ការប្រវត្តិសាស្ត្រយោធាមួយចំនួនដែលពុំទាន់សាងសង់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង