**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក

សម្ដេចតេជោ រំឭកអំពីអតីតកាលដ៏ជូរចត់ដោយសារបញ្ហសង្គ្រាម បានធ្វើឱ្យសម្ដេចនិងប្រជាជនដទៃទៀតបាត់បង់ឱកាសជាច្រើនក្នុងពេលយុវវ័យ

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីជាង២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំឭកអំពីអតីតកាលដ៏ជូរចត់ដោយសារបញ្ហសង្គ្រាម ដែលធ្វើឱ្យសម្ដេចនិងប្រជាជនដទៃទៀតបាត់បង់ឱកាសជាច្រើនក្នុងពេលយុវវ័យ ដូច្នេះហើយទើបខិតខំបញ្ចៀសសង្គ្រាម ការពារសន្តិភាពឱ្យខាងតែបាន ព្រោះមិនចង់ឱ្យយុវជនជំនាន់ក្រោយជួបវាសនាដូចជាយុវជនជំនាន់មុន។

សម្ដេចតេជោបានអំពាវនាវប្រាប់ប្រជាពលរដ្ឋ កម្មករ/កម្មការិនីគ្រប់គ្នាមិនត្រូវគាំទ្រការនាំសង្គ្រាមចូលមកប្រទេសកម្ពុជាវិញនោះឡើយ ពីព្រោះសង្គ្រាមបានបំផ្លាញឱកាស បំផ្លាញអ្វីៗទាំងអស់ដែលកម្ពុជាធ្លាប់មាន គ្មានផលចំណេញដល់ភាគីណាមួយនោះឡើយ មានតែសន្តិភាពទេដែលនាំមកនូវការអភិវឌ្ឍ និងបង្កើតឱ្យមានសមិទ្ធផលគ្រប់បែបយ៉ាង។

សម្ដេចបន្តថា សម្ដេចនិងប្រជាជនដទៃគឺជាមនុស្សធ្លាប់រងគ្រោះដោយសារសង្គ្រាម បាត់បង់ឱកាសសប្បាយរីករាយ និងឱកាសល្អៗជាច្រើនទៀតក្នុងពេលយុវវ័យ ដោយសារតែសង្គ្រាមញ៉ាំញីប្រទេសជាតិអស់ជាច្រើនឆ្នាំ។

សម្ដេចតេជោបានថ្លែងថា កុំប្រថុយជាមួយសង្គ្រាមឱ្យសោះ កើតសង្គ្រាមមិនស្រួលនោះទេ! ក្មួយៗអ្ហើយ ពូនេះជាមនុស្សបាត់ឱកាស ព្រោះកាលពីពេលពេញកម្លោះ ស្រុកទេសកើតសង្គ្រាម មួយយុវវ័យរបស់ពូគ្មានពេលបានសម្រាកនោះទេ ត្រូវចំណាកស្រុកមករៀនសូត្រ បន្ទាប់ទៅប្រទេសជាតិក៏ជួបសង្គ្រាមទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចពិតជាសំណាងហើយដែលរងរបួស៥លើកហើយ តែនៅរស់រានមានជីវិតដល់សម័យសន្តិភាពវិញនេះនឹងគេ ខណៈអ្នកដទៃទៀតត្រូវបានស្លាប់ អ្នកខ្លះមិនដឹងថាសាកសពនៅទីណា ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពនេះជាដាច់ខាត។

សម្ដេចតេជោបានបញ្ជាក់ទៀតថា អ្វីដែលបាននិងកំពុងកើតនៅលើទឹកដីកម្ពុជា គឺដោយសារកត្តាសន្តិភាពនេះឯង សន្តិភាពគឺជាកត្តាចម្បងបំផុតសម្រាប់ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍគ្រប់ផ្នែក គ្មានសន្តិភាពមិនអាចធ្វើអ្វីបាននោះទេ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង