**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ប្រធានាធិបតីហុងឌូរ៉ាសបានថ្លែងថា ទំនាក់ទំនងជាមួយចិននាំមកនូវឱកាសអភិវឌ្ឍន៍

សៀងហៃ៖ប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាស លោកស្រី Iris Xiomara Castro Sarmiento បានមកដល់ទីក្រុងសៀងហៃ ហើយបានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃសុក្រ ដោយបង្ហាញពីការរំពឹងទុករបស់លោកស្រីចំពោះដំណើរទស្សនកិច្ចដែលនឹងដំណើរការរហូតដល់ថ្ងៃទី ១៤ ខែមិថុនា។ដោយកត់សម្គាល់ថាដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសចិនត្រូវបានរំពឹងទុកដោយប្រជាជនហុងឌូរ៉ាស លោកស្រី Castro បានអោយដឹងថា ការទទួលស្គាល់គោលការណ៍ចិនតែមួយ ការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនអាចនាំមកនូវឱកាសអភិវឌ្ឍន៍ដល់ប្រទេសហុងឌូរ៉ាស។

លោកស្រីបានមានប្រសាសន៍ថា ប្រជាជនហុងឌូរ៉ាសកោតសរសើរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសចិន ជាពិសេសការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ ដោយបន្ថែមថា ការខិតខំដើម្បីសុខុមាលភាពរបស់ប្រជាជនគឺជាគោលដៅរួមរបស់ប្រទេសហុងឌូរ៉ាស និងចិន ហើយលោកស្រីជឿជាក់ថាទំនាក់ទំនងមិត្តភាពរវាងហុងឌូរ៉ាស និងចិននឹង  ត្រូវពង្រឹងដោយឯកភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជនទាំងពីរ។លោកស្រី Castro បានសម្តែងក្តីសង្ឃឹមថា ហុងឌូរ៉ាស នឹងសម្រេចបាននូវភាពរុងរឿង និងការអភិវឌ្ឍន៍ដូចទីក្រុងសៀងហៃ ហើយបាននិយាយថា ប្រទេសនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងសៀងហៃ។

លោកស្រីបានថ្លែងថា ប្រទេសហុងឌូរ៉ាសនឹងចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទីប្រាំមួយដែលនឹងប្រារព្ធឡើងនៅទីក្រុងសៀងហៃក្នុងខែវិច្ឆិកា ហើយនឹងបញ្ជូននិស្សិតវ័យក្មេងទៅកាន់ទីក្រុងសៀងហៃដើម្បីសិក្សា។លោកស្រីបានបន្ថែមថា ប្រសិនបើយុវជនហុងឌូរ៉ាសមានឱកាសទទួលបានការអប់រំ និងរៀនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ពួកគេអាចរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសហុងឌូរ៉ាស។

ប្រភពព័ត៌មានៈAPNews
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង