**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលយកចិត្តទុកដាក់ ជាប្រចាំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារក៏ដូចជាការដោះស្រាយ រាល់ការលំបាកផ្សេងៗ នៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣, ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងកងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៣ រួមមាន៖ (i) ទីចាត់ការ ១ ខ្នង កម្ពស់ ២ ជាន់, អគារស្នាក់នៅរបស់យោធាចារ្យ ២ ខ្នង និងអគារស្នាក់នៅរបស់សិក្ខាកាម ១ ខ្នង សម្រាប់សាលាពលទាហានទី៣, (ii) អគារទីបញ្ជាការផ្នែកសឹករង ចំនួន ៧ ខ្នង សម្រាប់បណ្តាផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និង (iii) អគារស្នាក់ចំនួន ២ ខ្នង សម្រាប់កងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣។

ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នស៊ីវិល និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមហ៊ុន LYP Group និងកំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រដល់យោធភូមិភាគទី៣ និងកងឯកភាពចំណុះ រហូតមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលជានយោបាយការពារជាតិដ៏ពិសិដ្ឋរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាំងពីដើមរៀងមក ៕មេទ័ពជើងគោក៖ យោធភូមិភាគទី៣ គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលស្ថិតក្នុងអាទិភាពនៃកិច្ចការពារជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា យោធភូមិភាគទី៣ គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលស្ថិតក្នុងអាទិភាពនៃកិច្ចការពារជាតិ ដោយយោងទៅលើលក្ខណៈភូមិសាស្ត្រ, ប្រជាសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់ចំពោះវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ជាតិ។

ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣, ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងកងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អាស្រ័យហេតុនេះ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ហើយក្នុងរយៈកាលកន្លងមកនេះ យោធភូមិភាគិទី៣ ក៏បានខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកម្លាំង និងគ្រឿងបំពាក់, ការងារហ្វឹកហ្វឺន, ការពង្រឹងប្រៀបការពារជាតិ ក៏ដូចជាការកសាងកែលម្អជំរំជម្រក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រហូតមានការរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា ទាំងនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ ក្នុងកិច្ចការបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ ៕

អត្ថបទដែលជាប់ទាក់ទង