**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”

ឯកឧត្តម ខេង ស៊ុម៖ អាជ្ញាធរនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាទំណាស់វិវាទ ក្រៅប្រព័ន្ធតុលាការឲ្យបានសមស្រប និងមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ទាំងអស់ ធ្វើយ៉ាងណាត្រូវខិតខំដោះស្រាយបញ្ហាទំនាស់វិវាទ ក្រៅប្រព័ន្ធតុលាការទាំងអស់ ដែលកើតមាននៅមូលដ្ឋាន ឲ្យបានសមស្រប និងមានប្រសិទ្ធភាព ។

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះបានធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះក៏បានអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្ត តំណាងថ្នាក់ដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង៩ និងក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើនរូប ។

ធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមមិនមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ដោយកម្លាំងមានសមត្ថកិច្ចជាសេនាធិការនិងរដ្ឋបាលខេត្តបានធ្វើការរួមគ្នា រៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនបងប្អូនប្រជាពលរដ្ឋ ។ចំពោះការផ្តល់សេវានានាយើងបានបន្តខិតខំប្រឹងប្រែងគ្រប់ ក្រុង ស្រុក ក៏ដូចជាឃុំ សង្កាត់ និងអង្គភាពច្រកចេញ ចូលតែមួយ របស់រដ្ឋបាលខេត្ត ការផ្តល់សេវាជូនប្រជាពលរដ្ឋដោយរលូន ។

ទាក់ទិននឹងតម្លៃសូ្រវនោះ ក្រសួងកសិកម្ម រដ្ឋបាលខេត្ត បានធ្វើការរួមគ្នាជាមួយធានាគារអភិវឌ្ឍជនបទនិងកសិកម្មនិងក្រុមហ៊ុនបៃតង ព្រមទាំងម្ចាស់រោងម៉ាស៊ីមកិនស្រូវ ដែលទទួលទិញស្រូវ បានខិតខំប្រឹងប្រែងដោះស្រាយតម្លៃស្រូវបានជោគជ័យដោយរក្សាតម្លៃ ជាង៩បាតឡើង ក្នុង១គ.ក្រ សម្រាប់ស្រូវលេខ១ លេខ២ ជាង៨បាត បើស្រូវចាប់ឆាយក៏ត្រឹម៨បាតនោះផងដែរ ដែលធ្វើឲ្យបងប្អូនប្រជាកសិករ អបអរសាទរចំពោះតម្លៃទាំងនោះ ដោយពីមុនស្រូវរងចាំរថយន្ត ប៉ុន្តែពេលនេះ រថយន្តរងចាំស្រូវវិញ ។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ចំពោះការងារប្រឡងបាក់ឌុបកន្លងមកនេះ នៅក្នុងខេត្តបន្ទាយមាន ជ័យ មិនមានអ្វីកើតឡើងួរឲ្យកត់សម្គាល់នោះឡើយ ។ ជាមួយនោះរដ្ឋបាលខេត្ត បានជួយសម្របសម្រួលរាល់កិច្ចការងារទាំងអស់ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំមណ្ឌលប្រឡងនិងបានជួយជ្រុមជ្រែងដល់បេក្ខជនដែលមកប្រឡង ។

ជាមួយគ្នានោះដែរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីអនុវត្តបន្ត ក្នុងនោះគឺសូមឲ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់នៅតាមមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន ជាពិសេសគឺត្រូវលុនបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង បញ្ហាគ្រឿងញៀន ចោរកម្ម លួចឆក់ ធ្វើយ៉ាងណាកុំឲ្យកើតមានឡើងស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ។ ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមលំនៅដ្ឋានឲ្យបានគ្រប់គ្នា ។ បន្តជំរុញការដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លី ក្នុងដីតំបន់៣ឲ្យបានចប់សព្វគ្រប់ ដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា៖ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិទាំងអស់ ធ្វើយ៉ាងណាត្រូវខិតខំដោះស្រាយបញ្ហាទំនាស់វិវាទ ក្រៅប្រព័ន្ធតុលាការទាំងអស់ ដែលកើតមាននៅមូលដ្ឋានឲ្យ បានសមស្របនិងមានប្រសិទ្ធភាព ៕

 

អត្ថបទដែលជាប់ទាក់ទង